ផ្សារត្រីជប៉ុនល្បីឈ្មោះទូទាំងពិភពលោក បើកអស់៨៣ឆ្នាំសម្រេចបិទទ្វារ ក្រោមហេតុផលមួយ

  • 2018-10-11 04:20:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ ផ្សារ​ត្រី​ដ៏​ល្បី​ឈ្មោះ​ទូទាំង​ពិភពលោក​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ត្រូវ​បាន​បិទ​ទ្វារ បន្ទាប់​ពី​បើក​លក់​អាហារ​សមុទ្រ​គុណភាព​ខ្ពស់ អស់​រយៈពេល ៨៣ឆ្នាំ។

ផ្សារត្រី Tsukiji Market ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ផ្សារ​លក់​អាហារ​សមុទ្រ​បោះ​ដុំ​ធំ​បំផុត​លើ​ពិភពលោក បាន​បិទ​ទ្វា​រកាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ដើម្បី​ផ្លាស់ប្ដូរ​ទីតាំង​ទៅ​កន្លែង​ថ្មី នៅ​សប្ដាហ៍​ក្រោយ។

វា​បាន​សាងសង់​ឡើង​ដំបូង នៅ​ក្នុង​ឆ្នាំ១៩៣៥ ដោយ​មាន​ទីតាំង​ស្ថិត​នៅ​ចន្លោះ​ទន្លេ Ginza និង Sumida ហើយ​ត្រូវ​បាន​បង្ខំ​ឲ្យ​ផ្លាស់ប្ដូរ​ទីតាំង បន្ទាប់​ពី​រដ្ឋាភិបាល​ជប៉ុន​បាន​សម្រេចចិត្ត​ផ្លាស់​ទី​វា ទៅ​កាន់​តំបន់ Toyosu ក្នុង​ទីក្រុង​តូក្យូ ដែល​មាន​ចម្ងាយ​ប្រហែល ៣,៥គីឡូម៉ែត្រ​ពី​កន្លែង​ចាស់។

គួរ​បញ្ជាក់​ថា ផ្សារ​ត្រី​ខាង​លើ​ក៏​ជា​ទីកន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដ៏​ធំ​មួយ​ផង​ដែរ ដោយ​វា​ចាប់ផ្ដើម​បើក​ទ្វា​រនៅ​វេលា​ម៉ោង ៣ភ្លឺ៕

ចុច​អាន៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី