Razer Phone 2 ប្រើ​​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​ដូច​លើ​ Laptop បាញ់ PUBG មិនក្ដៅដៃ

  • 2018-10-11 08:21:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Razer Phone 2 ត្រូវ​បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​​កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ ដែល​មាន​ការ​កែប្រែ​ខ្លះៗ​ទៅ​លើ​រូបរាង​រាង​ និង សមត្ថភាព។

និយាយ​ពី​រូបរាង​ខាង​ក្រៅ​មិន​មាន​ប្រែ​ប្រួល​ច្រើន​ឡើយ ប៉ុន្តែ​មាន​​បំពាក់​នូវ​កញ្ចក់​ Gorilla Glass 5 នៅ​ផ្នែក​ខាង​ក្រោយ​​ដើម្បី​អាច​ទ្រាំទ្រ​នឹង​ការ​សាក​ថ្ម​ដោយ​ឥត​ប្រើ​ខ្សែ។ អេក្រង់​ទំហំ ៥,៧ អ៊ីញ​នៅ​ឆ្នាំ​នេះ បាន​បន្ថែម​សមត្ថភាព​បញ្ចេញ​រូបភាព​បែប​ HDR នៅ​ក្នុង​កម្រិត​ QHD និង​មាន​ Refresh Rate 120 Hz ដដែល។

នៅ​ខាង​ក្នុង​ Razer Phone 2 មាន​បំពាក់​ដោយ​បន្ទះ​ឈីប​ Snapdragon 845 អម​នឹង​ RAM ប្រភេទ LPDDR4X ទំហំ ៨ GB និង​មាន​អង្គ​ផ្ទុក​ទំហំ ៦៤ GB ឬ ១២៨ GB ហើយ​មាន​រន្ធ​ដោត​មេមូរី​កាត​ទៀត​ផង។ ដើម្បី​បញ្ចុះ​កម្ដៅ​ឲ្យ​បាន​​កាន់​តែ​ល្អ Razer ក៏​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ ​Vapor Chamber Cooling ដែល​មាន​ប្រើ​លើ​កុំព្យូទ័រ​យួរ​ដៃ Razer Blade 15 ដោយ​មាន​ទំហំ​តូច​ជាង។

​​​​​​​ទូរសព្ទ​សម្រាប់​លេង​ហ្គេម​នេះ​ក៏​បាន​ប្ដូរ​ប្រើ​ Sensor របស់​ Sony លើ​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​ដែល​មាន​បច្ចេកវិទ្យា​រក្សា​លំនឹង​ OIS, មាន​កម្រិត ១២ MP ដូច​គ្នា មួយ​ជា​កាមេរ៉ា​ធម្មតា និង​មួយ​ទៀត​ជា​ប្រភេទ Wide-Angle។

Razer Phone 2 នៅ​តែ​មាន​ថ្ម​ទំហំ ៤០០០ mAh ដែល​អាច​ទ្រាំទ្រ​នឹង​ការ​សាក​ថ្ម​ឆាប់​ពេញ ហើយ​មាន​សមត្ថភាព​ការពារ​ទឹក​កម្រិត​ IP67 ទៀត​ផង។ ស្មាតហ្វូន​នេះ​បាន​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​ ជា​មួយ​តម្លៃ​ចាប់​ពី ៧៩៩ ដុល្លារ៕​

ចុចអាន៖

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង