គ្រាប់​បាល់​ទាំង​៤​ ដែល​ធ្វើ​ឲ្យ​កក្រើក​ដល់​ប្រវត្តិសាស្ត្រ​បាល់ទាត់

  • 2018-10-11 12:58:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បាល់ទាត់គឺ​ជា​កីឡា​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​រំភើប​រីករាយ​តាម​រយៈ​ទម្រង់​លេង​របស់​កីឡា​នៅ​លើ​ទីលាន​ ហើយ​ជាពិសេស​គឺ​ពេល​ដែល​រក​គ្រាប់​បាល់​ម្ដងៗ​បណ្ដាល​អ្នក​គាំទ្រ​អរ​ឡើង​ហើប​ពី​កៅអី​។ ទាំង​នេះ​ហើយ​ជា​គ្រាប់​បាល់​ដែល​នៅ​ដក់​ជាប់​ក្នុង​មជ្ឈដ្ឋាន​អ្នក​គាំទ្រ​បាល់ទាត់​៖

១. គ្រាប់​បាល់​របស់​ Andres Iniesta ក្នុង​ប្រកួត​រវាង​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ទល់​នឹង​ហុឡង់ដ៍​នៃ​វគ្គ​ផ្ដាច់​ព្រាត់​នៃ​ព្រឹត្តិការណ៍​បាល់​ទាត់​ពិភពលោក​ឆ្នាំ​២០១០។ គ្រាប់​បាល់​នេះ​ធ្វើ​ឲ្យ​អេស្ប៉ាញ​ជា​ជើង​ឯក​ប្រចាំ​ព្រឹត្តិការណ៍​នេះ​។

២. គ្រាប់​បាល់​របស់​ Sergio Aguero ក្នុង​ប្រកួត​បញ្ចប់​លីគ​កំពូល​អង់គ្លេស​ទល់​នឹង​ QPR នៅ​ឆ្នាំ​២០១១ដែល​បណ្ដាល​ឲ្យ​ក្រុម​មេឃ​ខៀវ​ Manchester City លើក​ពាន​ Premier League។

៣. គ្រាប់​បាល់​របស់ Sergio Ramos ក្នុង​វគ្គ​ផ្ដាច់​ព្រាត់​ UCL ឆ្នាំ​២០១៤ទល់​នឹង​ក្រុម​ AT. Madrid ដែល​ធ្វើ​ឲ្យ​ក្រុម​ Real Madrid តាម​ស្មើ​បាន​នៅ​ចុង​ម៉ោង​ហើយ​វាយ​បក​បាន​សម្រេច​នៅ​ម៉ោង​បន្ថែម។

៤. គ្រាប់​បាល់​របស់​ Mario Gotze ក្នុង​វគ្គ​ផ្ដាច់​ព្រាត់​នៃ​ព្រឹត្តិការណ៍​ FIFA World Cup ឆ្នាំ​២០១៤ ទល់​នឹង​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​។ ការ​ស៊ុត​ចុង​ម៉ោង​ក្នុង​ម៉ោង​បន្ថែម​នេះ​ធ្វើ​ឲ្យ​ក្រុម​ឥន្ទ្រី​ដែក​អាល្លឺម៉ង់​ក្លាយ​ជា​ជើង​ឯក​នៃ​ព្រឹត្តិការណ៍​នេះ។

ប្រភព៖ Sports Keeda   ប្រែ​សម្រួល៖ ហ៊ីម រស្មី