អាមេរិក ចេញគោលការណ៍ថ្មីកំណត់ការលក់នុយក្លេអ៊ែរឲ្យចិន ព្រោះហេតុផលមួយ
- 2018-10-12 03:22:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិក ចេញគោលការណ៍ថ្មីកំណត់ការលក់នុយក្លេអ៊ែរឲ្យចិន ព្រោះហេតុផលមួយ
ចន្លោះមិនឃើញ
រដ្ឋាភិបាលរបស់ប្រធានាធិបតីដូណាល់ ត្រាំ គ្រោងបានកំណត់ការលក់បច្ចេកវិទ្យានុយក្លេអ៊ែររបស់អាមេរិកទៅឲ្យចិនក្នុងពេលឆាប់ៗនេះ។
យោងតាមសេចក្ដីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍របស់លេខាធិការ Rick Perry ឲ្យដឹងថា "សហរដ្ឋអាមេរិកមិនអាចមិនអើពើពីផលប៉ះពាល់ដល់សន្ដិសុខជាតិបាននោះទេ ខណៈដែលចិនកំពុងព្យាយាមទាញយកបច្ចេកវិទ្យានុយក្លេអ៊ែរក្រៅពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរស៊ីវិលរវាងអាមេរិកនិងចិន។" ប្រភពដដែលបន្ដថា ចិនចង់បានបច្ចេកវិទ្យានុយក្លេអ៊ែរទំនើបបំផុតរបស់អាមេរិក ដើម្បីផលិតនាវាមុជទឹកជំនាន់ទី ៣របស់ខ្លួន ក៏ដូចជាការអភិវឌ្ឍន៍យន្ដហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរផងដែរ។
គួរបញ្ជាក់ថា គោលការណ៍ថ្មីរបស់អាមេរិកនេះ បានចូលជាធរមានភ្លាមៗដែលបានកំណត់ការផ្ទេរបច្ចេកវិទ្យាដែលមានស្រាប់ និងនាពេលអនាគតទៅកាន់ប្រទេសចិន៕