មួយ​សន្លឹក​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​នឹក​ឃើញ Man Utd កាល​ពី​មុន

  • 2018-10-12 07:25:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Wayne Rooney បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់ព្រើត​លើ​បណ្ដាញ​សង្គម Twitter បន្ទាប់​ពី​បង្ហោះ​រូប​កាល​ពី​អតីត​កាល​ថត​ជាមួយ​មិត្ត​រួម​ក្រុម​នៅ Mancherster United។

រូប​នេះ​ត្រូវ​បាន​ថត​កាល​ពី​ឆ្នាំ​២០០៥​ ដែល​ជាប់​រូប Paul Scholes, John O'Shea, Alan Smith Rio Ferdinand និងWayne Rooney ។ ជំនាន់​នោះ​ពួក​គេ​ចូលចិត្ត​ស្លៀកពាក់​​ខោ​អាវ​បែប​លុង​ៗ ហើយ​សម្រាប់​រូប​នេះ​ថត​ពេល​កំពុង​ដើរ​ទៅចូលរួម​​ពិធី​ជប់​លៀង​ថ្ងៃ​បុណ្យ​ Christmas របស់​ក្លឹប​ Man Utd។

គេ​ចាំ​បាន​ថា កាល​ជំនាន់​កីឡាករ​ទាំង​​៥​រូប​នេះ​នៅ​លេង​ជុំ​គ្នា​ ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​តា Alex Ferguson ក្លឹប​បិសាច​ក្រហម​ពិត​ជា​ខ្លាំង ទោះ​​មិន​បាន​ទិញ​កីឡាករ​ថ្លៃ​​ចូល​ក្ដី។ ប៉ុន្តែ​ក្រោយ​ការ​ចាកចេញ​របស់ Ferguson ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Manchester ហាក់​ធ្លាក់​ទម្រង់​លេង​ខ្លាំង ជា​ពិសេស​មាន​បញ្ហា​ក្នុង​ក្លឹប​ជា​និច្ច។ Wayne Rooney បច្ចុប្បន្ន​កំពុង​លេង​នៅ​ក្លឹប​អាមេរិក DC United ៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ