មោទនភាព! ​កម្ពុជា​បាន​មេដាយ​មាស​១​ទៀត ​ពី​ប៉េតង់​ពិភព​លោក

  • 2018-10-13 02:09:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​កីឡាការិនី​ អ៊ុន ស្រីយ៉ា ​​បាន​យក​ឈ្នះ​ម្ចាស់​ផ្ទះ​បារាំង ​ដណ្ដើម​បាន​ចំណាត់​ថ្នាក់​លេខ​១​ មេដាយ​មាស ​ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍​ Trophee L’Equipe ​នៅ​បារាំង។

វិញ្ញសារ​ឯក​កត្តជន​នេះ ​អ៊ុន ស្រីយ៉ា ​ឆ្លង​កាត់​៥​ប្រកួត ​មុន​ពេល​ទទួល​បាន​មេដាយ​នេះ ​ដោយ​វគ្គ​ផ្ដាច់ព្រ័ត្រ​នាង​បាន​យក​ឈ្នះ​លើ​កីឡា​ការិនី​ម្ចាស់​ផ្ទះ Christine Virebayre ។ នេះ​ជា​មេដាយ​មាស​ទី​២​ហើយ ​ដែល​កម្ពុជា​ដណ្ដើម​បាន​ពី​ការ​ប្រកួត​ខាង​លើ​នេះ។ ខណៈ​ដែល​ថ្ងៃ​នេះ​ទៀត​សោត ​នឹង​មាន​ការ​ប្រកួត​បន្ដ​ទៀត ​លើ​វិញ្ញសារ​​៣​ទល់​៣។

សូម​បញ្ជាក់​ថា​ការ​ប្រកួត​ Trophee L’Equipe ​នៅ​បារាំង​នេះ ​គឺ​ជា​ព្រឹត្តិការណ៍​ធំ​មួយ ដែល​គេ​យក​តែ​អ្នក​ធ្លាប់​ឈ្នះ​មេដាយ​មាស​ពិភពលោក​ទៅ​ប្រកួត​ប៉ុណ្ណោះ។ ​នៅ​តំបន់​អាស៊ី​ទាំង​មូល ​គេ​ជ្រើស​តែ​២​ប្រទេស​ប៉ុណ្ណោះ គឺ​កម្ពុជា ​និង​ថៃ៕

អត្ថបទ៖ មុន្នីរម្យ