បុរស​ម្នាក់​ទម្លាយ​មូលហេតុ​ដែល​លោក​សាក់​រូប​អ្នកសុំទាន​

  • 2018-10-13 07:52:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ចាក់​សាក់​ម្នាក់​បាន​និយាយ​ថា​វា​ជា​រឿង​ចម្លែក​បំផុត​ក្នុង​អាជីព​របស់​លោក​ នៅ​ពេល​ដែល​មាន​បុរស​ម្នាក់​មក​សុំ​លោក​ឲ្យ​សាក់​រូប​អ្នក​សុំទាន​​ដែល​រស់​នៅ​ក្នុង​តំបន់​របស់​លោក ព្រោះ​ភាគ​ច្រើន​បើ​គេ​ចង់​ចាក់​សាក់​រូប​មនុស្ស​ ច្រើន​ជា​បុគ្គល​ល្បីៗ។

លោក​ខនន័រ​អាមស្ត្រង (Connor Armstrong) ជា​ជាង​ចាក់​សាក់​ដែល​រស់​នៅ​ក្នុង​ទីក្រុង​ Rochester ជិត​ទីក្រុង​ឡុង​បាន​​និយាយ​ថា "វា​ប្រហែល​ជា​ការ​សាក់​​រូប​ចម្លែក​​បំផុត​ដែល​ខ្ញុំ​បាន​ធ្វើ"។

​មាន​អតិថិជន​ម្នាក់​ឈ្មោះ Lee Carroll បាន​ចូល​ទៅ​ហាង​របស់​លោក​ដោយ​សុំ​ឲ្យ​លោក​ជួយ​​សាក់​​​រូប​អ្នក​សុំទាន​លើ​ជើង​របស់​លោក ថែម​ទាំង​សរសេរ​អក្សរ Got a pand? ព្រោះ អ្នក​សុំទាន​មុខ​មាន​ប្រជាប្រិយ​ឈ្មោះ Sukhvender Singh Deo រូប​នោះ​ត្រូវ​គេ​ស្គាល់​តាមរយៈ​ចូលចិត្ត​សុំ​គេ​ម្តង ១​ផោន (£ 1) ដែល Deo ​និយាយ​ថា pand ។ នេះ​បើ​តាម The Mirror។

លោក Sukhvender Singh Deo

លោក Lee Carroll ដែល​បាន​កុម្ម៉ង់​ឲ្យ​ជាង​សាក់​រូប​អ្នក​សុំទាន​លើ​ជើង​លោក​បាន​និយាយ​ថា "ខ្ញុំ​ចង់​ធ្វើ​ស្នាម​សាក់​ដែល​គ្មាន​នរណា​ម្នាក់​ធ្វើ​ដូច​ខ្ញុំ...។ ខ្ញុំ​ស្រលាញ់​វា"។ លោក​ក៏​បាន​ឲ្យ​ម្ចាស់​រូប​មើល​វា​ ហើយ​អ្នក​សុំទាន​រូប​នោះ​ក៏​ពេញចិត្ត​ដែរ៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ សុខ លាងហ៊ត