កម្មវិធី Messenger នឹង​មាន​មុខងារ​អាច​​លុប​សារ​បាន​ពិតៗ

  • 2018-10-14 02:38:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​នេះ​នៅ​លើ​កម្មវិធី Messenger អ្នក​ប្រើ​ប្រាស់​អាច​មាន​សិទ្ធ​លុប​សារ​ដែល​ផ្ញើ​ចេញ​ទៅ​បាន​ ប៉ុន្តែ​សារ​​​នៅ​តែ​បង្ហាញ​​ក្នុង​ប្រអប់​ Chat របស់​អ្នក​ទទួល។ ពេល​នេះ​គេ​បាន​ប្រទះ​ឃើញ​ថា​​ Facebook កំពុង​សាក​ល្បង​មុខងារ​ថ្មី អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​លុប​សារ​បាន​ពិតៗ។

រូបភាព​ប៉ុន្មាន​សន្លឹក​ដែល​បាន​លេច​ចេញ​ថ្មីៗ​នេះ​បាន​សន្និដ្ឋាន​ថា​ Facebook មាន​គម្រោង​នឹង​បង្កើត​មុខងារ​មួយ​ឈ្មោះ​ថា​ Unsend Message សម្រាប់​ដាក់​លើ​កម្មវិធី Messenger។ ដើម្បី​ប្រើ​ប្រាស់​មុខងារ​នេះ ត្រូវ​ចុច​ឲ្យ​ជាប់​លើ​សារ​ណា​មួយ នោះ​នឹង​ឃើញ​មាន​ជម្រើស​ចំនួន​ពីរ ក្នុង​នោះ​មាន​ Unsend Message និង Delete Message។

Unsend Message នឹង​លុប​សារ​ដែល​អ្នក​បាន​ផ្ញើ​ទៅ​ចេញ​ពី​ប្រអប់​ Chat របស់​អ្នក រួម​ទាំង​ប្រអប់​ Chat អ្នក​ដែល​អ្នក​បាន​ផ្ញើ​សារ​ទៅ។ ចំណែក Delete Message វិញ​ គ្រាន់​តែ​លុប​សារ​ចេញ​ពី​ប្រអប់​ Chat របស់​អ្នក​តែ​ប៉ុណ្ណោះ។

ខណៈ​ពេល​នេះ​ គេ​មិន​ដឹង​​ច្បាស់​ថា​មុខងារ​ថ្មី​នឹង​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​ពេល​ណា​នោះ​ទេ។ ដូច​នេះ​មុន​នឹង​ផ្ញើ​សារ​ចេញ​ទៅ​ត្រូវ​គិត​គូរ​ឲ្យ​ច្បាស់​សិន កុំ​ឲ្យ​ស្ដាយ​ក្រោយ៕​​

ចុចអាន៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី