Maradona ៖ Messi មិន​សម​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ទេព្រោះ​ចូល​បន្ទប់​ទឹក​ញឹក​ពេក

  • 2018-10-14 03:00:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ឆ្នើម Barcelona ត្រូវ​បាន​ប្រគល់​តួនាទី​ឲ្យ​ធ្វើ​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ ប៉ុន្តែ​​វីរបុរស​អាហ្សង់ទីន Diego Maradona និយាយ​ថា Lionel Messi មិន​សម​ជា​ប្រធាន​ក្រុម​​ទេ ដោយ​​ចោទ​​ខ្សែប្រយុទ្ធ​រូប​នោះ​ថា "ចូល​បន្ទប់​ទឹក​២០​ដង​មុន​ការ​ប្រកួត"។ នេះ​បើ​តាម Goal ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​សៅរ៍។

Messi វ័យ​៣១​ឆ្នាំ បាន​ចំណាយ​ពេល​ជាង​១​ទសវត្ស​រ៍ក្នុង​នាម​ជា​កំពូល​កីឡាករ​ ហេតុ​ដូច្នេះ​ម្ចាស់​ពាន Ballon d'Or ៥​សម័យ​កាល​​ទទួល​រង​សម្ពាធ​ខ្លាំង​ក្នុង​ការ​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

Maradona ជឿ​ជាក់​ថា Messi មិន​មែន​ជា​ជម្រើស​ត្រឹមត្រូវ​សម្រាប់​អាហ្សង់ទីន​ឡើយ ព្រោះ​​​គេ​​ខ្វះ​ជំនាញ​​ផ្ទាល់ខ្លួន​ក្នុង​ការ​ជំរុញ​កូន​ក្រុម​ឲ្យ​ប្រឹង​ដូច​ខ្លួន។

“Messi គឺ​ជា​កីឡាករ​ដ៏​អស្ចារ្យ​ប៉ុន្តែ​គាត់​មិនមែន​ជា​អ្នកដឹកនាំ​ទេ"។​ Maradona បាន​និយាយ។ "សម្រាប់​ខ្ញុំ​វា​ពិបាក​ក្នុង​ការ​និយាយ ប៉ុន្តែ​វា​គ្មាន​ប្រយោជន៍​ទេ​ក្នុង​ការ​​រើស​​អ្នកដឹកនាំ​ម្នាក់​ចេញ​ពី​បុរស​ដែល​ចូល​បន្ទប់​ទឹក ២០ ដង​មុន​ការ​ប្រកួត"។

Messi មិន​អាច​ជួយ​ក្រុម​ជម្រើស​ជាតិ​ ក្រោយ​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៅ​ព្រឹត្តិការណ៍ World Cup នៅ​ប្រទេស​រុស្ស៊ី៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ សុខ លាងហ៊ត