Samsung ដៀមដាម​ដាក់ Pixel 3 មានក្បាល​ឆក​អាច​ចុះយន្តហោះបាន

  • 2018-10-19 01:57:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung ប្រហែល​ទទួល​បាន​ផល​ពី​ Android ធំ​បំផុត​ពី​ក្រោយ​ Google ប៉ុន្តែ​មិន​បាន​ន័យ​ថា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​របស់​កូរ៉េ​មួយ​នេះ​មិន​រិះគន់​ទូរសព្ទ​ចុងក្រោយ​របស់​ Google នោះ​ទេ​។

Samsung បាន​ចាប់ផ្តើម​ចំអក​ចំពោះ​ Pixel 3 និង​ចំណុច​ក្បាល​ឆក​ (Notch) របស់​ម៉ូដែល​ XL។

Google ជា​ក្រុមហ៊ុន​ចុង​ក្រោយ​ ចូលរួម​ជាមួយ​រូបរាង​ iPhone X ដែរ​ ដោយ​បង្កើត​ជំនាន់​ក្បាល​ឆក​ (មិន​ត្រូវ​ចិត្ត​សម្រាប់​មនុស្ស​ភាគច្រើន​) ដោយ​មាន​កាមេរ៉ា​មុខ​ពីរ​ ក៏​ដូចជា​ Speaker ខាង​មុខ​មួយ​។

Note 9 ធំ​ប៉ុន​ Pixel 3 XL ដែរ​ ដូចនេះ​ចំណុច​ថា​ អាច​ចត​យន្តហោះ​បាន​ គឺ​ Notch នេះ​ឯង​។ ហើយ​ Samsung ទំនង​ជា​ក្រុមហ៊ុន​ផលិត​ទូរសព្ទ​ Android ដ៏​សំខាន់​មួយ​ ដែល​មិន​ចម្លង​ពី​ iPhone X។

មាន​ចំណុច​មួយ​សំខាន់​ទាក់ទង​នឹង​ស្មាតហ្វូន​ Samsung អាច​ពិបាក​ឈាន​មុខ​គេ​គឺ​ Software។​ Samsung ពឹង​លើ​ Android របស់​ Google ដើម្បី​ទទួល​បាន​ភាព​លេចធ្លោ​។ បើ​ចង់​ប្រើ​ទូរសព្ទ​ Android Pie ភ្លាម​ៗមុន​គេ​ ប្រហែល​ជា​ត្រូវ​បំភ្លេច​អេក្រង់​ប្រភេទ​ Infinity Displays ហើយ​ចាប់​យក​អំបូរ​ Pixel ទាំង​នេះ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Bgr   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី