អ្វីជាមូលហេតុចម្បង ធ្វើឱ្យចង្កូតរថយន្តញ័រ ពេលកំពុងបើកបរ?
- 2018-10-15 03:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្វីជាមូលហេតុចម្បង ធ្វើឱ្យចង្កូតរថយន្តញ័រ ពេលកំពុងបើកបរ?
ចន្លោះមិនឃើញ
ពេលកំពុងបើករថយន្តសុខៗ ស្រាប់តែចង្កូតញ័រ តើបញ្ហានេះបណ្ដាលមកពីអ្វី? តើអ្នកធ្លាប់ជួបប្រទះដែរឬទេ? បើយោងតាមគេហទំព័រ Axleaddict បានលើកយកកត្តា ៤ ដែលជាបទពិសោធន៍របស់បុរសម្នាក់ មកបង្ហាញដូចខាងក្រោម៖
១. ខ្យល់កង់រថយន្តទាំង៤មិនស្មើគ្នា
បញ្ហាធ្វើឱ្យចង្កូតរថយន្តញ័រ ភាគច្រើនគឺបណ្ដាលមកពីខ្យល់កង់រថយន្តពុំស្មើគ្នា។ បើសម្ពោធខ្យល់កង់រថយន្តទាំងបួន មានគីឡូមិនស្មើគ្នាទេ នោះចង្កូតនឹងញ័រ។ ដូច្នេះដើម្បីដោះស្រាយបញ្ហានេះ ម្ចាស់រថយន្តត្រូវថ្លឹងកង់ទាំងបួនឱ្យស្មើគ្នា។ ក្រៅពីចង្កូតញ័រ ជិះទាំងកង់ធូរ ក៏ធ្វើឱ្យរថយន្តស៊ីប្រេងច្រើន កង់រថយន្តផ្ទុះ សឹកក្រឡា និងខូចខ្នងកង់ជាដើម។
២. ខ្នងកង់រថយន្តវៀច
ករណីមួយទៀតនោះ បណ្ដាលមកពីខ្នងរថយន្តវៀច។ បើមានបញ្ហានេះ ម្ចាស់រថយន្តគួរពិនិត្យមើលខ្នង ក្រែងមានវៀចត្រង់កន្លែងណា ហើយបើឃើញវៀច ត្រូវតែឱ្យជាងតម្រង់ឱ្យ។ នៅបរទេសតម្លៃតម្រង់ខ្នងកង់ អស់តែ១៥-២០ ដុល្លារប៉ុណ្ណោះ។
៣. មានរបស់អ្វីមួយជាប់កង់រថយន្ត
បើមានរបស់អ្វីមុត ឬ ជាប់កង់ ដូចជា ប៊ូឡុង ម៉ាឡេត ទួរណឺវិស ក៏ធ្វើចង្កូតរថយន្តញ័រដែរ។
៣. កង់រថយន្តសឹកក្រឡា
ចូរពិនិត្យក្រឡាកង់ទាំងបួន បើកង់សឹកក្រឡា នឹងធ្វើឱ្យចង្កូតរថយន្តញ័រខ្លាំងបំផុត ដូច្នេះត្រូវប្ដូរចេញជៀសវាង កើតគ្រោះថ្នាក់ផ្សេងៗ។
៤. ហ្វ្រាំងរថយន្តមានបញ្ហា
ក្រៅពីកត្តាខាងលើ ហ្វ្រាំងក៏ជាមុខសញ្ញាសំខាន់មួយដែរ។ ពេលអ្នកជាន់ហ្វ្រាំង ហើយចង្កូតញ័រខ្លាំងនោះ បញ្ជាក់ថាហ្វ្រាំង (Brake Rotor) មានបញ្ហា៕