តារា​សម្ដែង​ជើង​ចាស់​សាក់​ស៊ី ស្បោង ​ស្កាត់​ពី​បរទេស​មក​គោរព​ខួប​៦​ឆ្នាំ សម្ដេច​ព្រះ​បរម​រតន​កោដ្ឋ ​

  • 2018-10-15 07:00:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​តារា​សម្ដែង​ជើង​ចាស់​ អំឡុង​ទសវត្ស ​៦០ ​អ្នក​ស្រី ​សាក់ស៊ី​ ស្បោង​ បាន​ស្កាត់​ពី​ប្រទេស​អេស្ប៉ាញ ​មក​កម្ពុជា ​ដើម្បី​ចូល​រួម​គោរព​ ខួប​៦​ឆ្នាំ​នៃ​ការ​យាង​ចូល​ទិវង្គត​នៃ​ព្រះ​មហា​វីរក្សត្រ ព្រះ​បាទ​នរោត្តម​សី​ហ​នុ សម្ដេច​ព្រះ​បរម​រតន​កោដ្ឋ នៅ​ថ្ងៃ​នេះ។

រូបភាព៖ ក្រុមព្រះសុរិយា

​​បើ​តាម​ Page ក្រុម​ព្រះ​សុរិយា ឲ្យ​ដឹង​ថា​លោក​ស្រី​អញ្ជើញ​មក​ប្រទេស​កម្ពុជា​ក្នុង​គោល​បំណង​ដ៏​សំខាន់​គឺ​មក​ថ្វាយ​ បង្គំ​ព្រះ​បរម​ចេតិយ​នៃ​សម្ដេច​ព្រះ​បរម​រតន​កោដ្ឋ​និង​ផ្សាយ​នូវ​មហា​កុសល​ថ្វាយ​ ព្រះ​មហាក្សត្រ​ ដែល​ព្រះអង្គ​មាន​គុណ​បំណាច់​លើស​លប់​សម្រាប់​មាតុប្រទេស។​  នេះ​មិន​មែន​ជា​លើក​ទី​១​ឡើយ ​ដោយ​កាល​ឆ្នាំ​មុន ​អ្នក​ស្រី​ក៏​បាន​ចូល​រួម​គោរព​ពិធី​ចូល​ទីវង្គត​របស់​ព្រះ​បរម​រតន​កោដ្ឋ​ផង​ដែរ។

រូបភាព៖ ក្រុមព្រះសុរិយា

​អ្នក​ស្រី ​សាក់​ស៊ី ​ស្បោង បាន​ចូល​ប្រលូក​សិល្បៈ​ដំបូង​នៅ​ឆ្នាំ​១៩៦៣ ដោយ​និយម​សម្ដែង​ជា​តួ​ឆ្នាស​ឆ្នើម សិច​ស៊ី ហើយ​រឿង​ដំបូង​របស់​អ្នក​ស្រី ចំណង​ជើង​ថា "បក្សី​ឋានសួគ៌"។ ​ខ្សែ​រឿង​ផ្សេង​ៗ​ មាន​ដូច​ជា រឿង​ "អប្សរា"​ រឿង "រស់​ដោយ​សប្បាយ"​ រឿង "ព្រះ​ប្រ​ជា​កុមារ"​ រឿង "វិល​វិញ​ណា​បង"​ រឿង "លោ​ហិត​វាសនា"​ រឿង "សែន​ទារុណ"​ ជា​ដើម ៕​​​

អត្ថបទ៖ លឹម សុនា