គ្រូ​សិង្ហបុរី ​ថា​កម្ពុជា​លេង​ល្អ ​ជា​ពិសេស​តំបន់​ប្រយុទ្ធ​និង​បម្រើ

  • 2018-10-16 14:18:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Fandi Ahmad ​គ្រូ​បង្វឹក​របស់​ក្រុម​សិង្ហបុរី​បាន​ឲ្យ​ដឹង​ថា​ក្រុម​កម្ពុជា​លេង​បាន​ល្អ​ក្នុង​ការ​ប្រកួត​នេះ ​ដោយ​តែងតែ​បង្ក​គ្រោះ​ថ្នាក់​ដល់​ក្រុម​លោក​ជា​និច្ច។

កម្ពុជា​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​សិង្ហបុរី ​ក្នុង​លទ្ធផល ១-២ ​នា​ការ​ប្រកួត​មិត្តភាព។ ត្បិតតែ​ឈ្នះ​យ៉ាង​នេះ​មែន ប៉ុន្តែ​គ្រូ​សិង្ហបរី​មើល​ឃើញ​ថា​កម្ពុជា​លេង​បាន​ល្អ ​ជា​ពិសេស​តំបន់​បម្រើ​ប្រយុទ្ធ សុទ្ធ​តែ​ល្អ។ កម្ពុជា​លេង​បាល់​យ៉ាង​លឿន ​ពួកគេ​អាច​បង្ក​គ្រោះ​ថ្នាក់​បាន​ជា​និច្ច។ ​កម្ពុជា ​ពិត​ជា​រីក​ចម្រើន​ច្រើន​មែនទែន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ។

ទន្ទឹម​គ្នា​នេះ​ដែរ លោក​ក៏​សរសើរ​ដល់​កូន​ក្រុម​ដែល​ការពារ​បាន​ល្អ​ផង​ដែរ។ ត្បិត​តែ​កម្ពុជា ​ដាក់ ចាន់ វឌ្ឍនាកា ចូល​ប៉ុន្តែ​ប្រព័ន្ធ​ការពារ ​កីឡាករ​តាម​តំបន់​ពិត​ជា​ធ្វើ​បាន​ល្អ ​ជា​ពិសេស​ការ​លេង​បាល់​លើ​តែ​ម្ដង៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម
អត្ថបទថ្មី