ក្លឹប​ធំ​ៗ​នៅ​​បារាំង ​កំពុង​ប្រជែង​យុវជន​វ័យ​១៣​ឆ្នាំ​ម្នាក់​របស់​កម្ពុជា

  • 2018-10-17 06:19:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ជៀន​ ហ្វីលីព ​យុវជន​វ័យ​១៣​ឆ្នាំ ​កំពុង​ហ្វឹកហាត់​កីឡា​បាល់ទាត់​នៅ​បារាំង ​ហើយ​មាន​ក្លឹប​ជា​ច្រើន​កំពុង​ចាប់​អារម្មណ៍​លើ​រូបគេ។

បើ​តាម​គណនី​របស់ Ponley Town ​ជៀន​ ហ្វីលីព​ ​បច្ចុប្បន្ន​មាន​វ័យ​១៣​ឆ្នាំ​ហើយ។ រូបគេ​មាន​ទម្រង់​លេង​យ៉ាង​ល្អ​នៅ​ប្រទេស​បារាំង ​ហើយ​មាន​ក្លឹប​នៅ​លីគ​កំពូល​ប្រទេស​នេះ​ដូចជា Stade De REIMS, Nantes ​និង​ Lille ​ជា​ដើម​កំពុង​ចាប់​អារម្មណ៍​ចង់​បាន​កីឡាករ​កម្ពុជា​រូប​នេះ។ ឪពុក​របស់​គេ​ឈ្មោះ​ថា សឹង​ សុភ័ណ្ឌ​ (ហៅដឺ) ​មាន​ស្រុក​កំណើត​នៅ​ភូមិស្វាយ​គយ​ ឃុំពន្លៃ​ ស្រុកបរិបូណ៌​ ខេត្តកំពង់ឆ្នាំង។

លោក ​បាន​នឹង​កំពុង​ពិចារណា​ចំពោះ​អនាគត​របស់​កូន​ខ្លួន ​ថា​តើ​គួរ​ទៅ​លេង​នៅ​ឯ​ណា ​នៅ​ពេល​មាន​ក្លឹប​ច្រើន​ចង់​បាន​ដូច្នេះ។ ស្រប​ពេល ហ្វីលីព ​វិញ​នៅ​ក្មេង ​ខ្លាច​គេ ​មិន​ទាន់​រឹងមាំ ​និង​សាមី​ខ្លួន​មិន​ចង់​រស់​នៅ​ឆ្ងាយ​ពី​គ្រួសារ​នៅ​ឡើយ។ ប្រសិន​បើ រូបគេ​បន្ដ​ធ្វើ​បាន​យ៉ាង​ល្អ​ដូច្នេះ​ទៀត ​ហើយ​អាច​មាន​ឱកាស​បាន​ទៅ​ហ្វឹកហាត់​ជាមួយ​ក្រុម​ធំ​ៗ ​អនាគត​ប្រាកដ​ជា​ល្អ​មិន​ខាន។

ហ្វីលីព ​ជា​កូន​ខ្មែរ កើត​នៅ​បារាំង ​និង​ជា​អ្នក​ស្រលាញ់​កីឡាបាល់ទាត់​ពិត​ប្រាកដ។ រូបគេ​ចូល​ហ្វឹកហាត់​បាល់ទាត់​តាំង​ពី​តូច ​ហើយ​បច្ចុប្បន្ន​កំពុង​ហាត់​ជាមួយ​ក្រុម F.C.M GARGES ​នៅ​បារាំង៕

អត្ថបទ៖ មុន្នីរម្យ