រឿង "100 Days My Prince” មានការគាំទ្រលើសរំពឹង តួទាំងអស់នាំគ្នារាំឲ្យមើលតាមសន្យា

  • 2018-10-17 09:22:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ភាគ​បុរាណ​របស់​ទូរទស្សន៍​ tvN មាន​ចំណង​ជើង​ថា​ "100 Days My Prince” បានទទួល​ជោគជ័យ​ធំ​លើស​ការ​រំពឹង​ទុក ជាហេតុ​ធ្វើ​ឲ្យ​តួ​សម្ដែង​ទាំងអស់ធ្វើតាម​សន្យា។

តាំង​ពី​ភាគ​ទី​ ១​ តារា​សម្ដែង​ក្នុង​រឿង​បាន​សន្យា​ថា​ ប្រសិន​បើ​រឿងនេះ​មាន​ការ​គាំទ្រ​ច្រើន​កើន​ឡើង​រហូត​ទៅ​ដល់​ ១០ភាគរយ​ ពួកគេ​នឹង​សម្ដែង​ក្បាច់​រាំ​ឲ្យ​មើល។ ជាក់ស្ដែង​ដល់​ភាគ​ទី​ ១០​ បញ្ចាំង​កាល​ពី​ថ្ងៃទី​ ០៩ ខែតុលា ​រឿង​ភាគ​នេះ​កើន​លើស​ការ​រំពឹង​ទុក​ គឺ​ ១០,៣ភាគរយ​ឯណោះ ដូចនេះ​តួ​អង្គ​ទាំង​អស់​ក៏​បានធ្វើ​អ្វី​ដែល​ពួកគេ​បាន​សន្យា​។

D.O តារាចម្រៀង​ក្រុម​ EXO ដែល​ជា​តួ​ឯក​ក្នុង​រឿង​ រួម​ជាមួយ​តារា​សម្ដែង​រួ​រឿង​ផ្សេង​ទៀត​ដូចជា  Nam Ji Hyun, Kim Sun Ho, Han So Hee, Lee Jun Hyuk, Kim Ki Doo, Lee Min Ji, និង​ Jung Soo Kyo បាន​មក​ជុំ​គ្នា​នៅ​ប​ន្ទប់​ហាត់​រាំ។ D.O បាន​បង្រៀន​គ្រប់​គ្នា​រាំ​បទ​ចម្រៀង​ប្រចាំ​ក្រុម​ដែល​ទទួល​បាន​ការ​គាំទ្រ​ភ្លូកទឹក​ភ្លូក​ដី​ "Growl”​ យ៉ាង​សប្បាយ​រីករាយ។ ក្រោយ​ចេះ​គ្រប់​ក្បាច់​ហើយ​ ទាំងអស់​គ្នា​ក៏​ចាប់​ផ្ដើម​រាំ​ ល្អ​មើល​ជា​ចំណីអារម្មណ៍​ដល់​អ្នក​គាំទ្រ​ ពិសេស​ជាការ​អរគុណ​សម្រាប់​ការ​ស្រឡាញ់​តាមដាន​រឿង​ ​"100 Days My  Prince”៕

ទស្សនាវីដេអូដូចខាង​ក្រោម៖

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម