Huawei ឆ្លៀតបាញ់ iPhone XR/XS Max របស់ Apple ក្នុងថ្ងៃបង្ហាញ Mate 20
- 2018-10-17 12:14:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Huawei ឆ្លៀតបាញ់ iPhone XR/XS Max របស់ Apple ក្នុងថ្ងៃបង្ហាញ Mate 20
ចន្លោះមិនឃើញ
នាយប់ថ្ងៃអង្គារកន្លងទៅក្រុមហ៊ុន Huawei បានដាក់បង្ហាញនូវត្រកូល Mate សេរ៊ីថ្មីចំនួន ៤ ម៉ូឌែលរួមមាន Mate 20/Mate 20 Pro, Mate 20 RS Porsche-Deisgn និង Mate 20 X។ ក្រៅពីចំណុចខ្លាំងនៃកម្លាំងម៉ាស៊ីន ក៏ដូចជាការអភិវឌ្ឍន៍កាមេរ៉ា រូបរាងនៃត្រកូល Mate ជំនាន់ក្រោយក៏ស្រស់ស្អាតខ្លាំងមិនចាញ់គូប្រជែងឯទៀត។
ទន្ទឹមនឹងព្រឹត្តិការណ៍ដាក់បង្ហាញ ក្រុមហ៊ុន Huawei ក៏បានលើកយកការប្រៀបធៀបពីកម្រាស់គែមព័ទ្ធជុំវិញអេក្រង់ ដោយសង្កត់ធ្ងន់ថា Mate 20 Pro របស់ខ្លួន មានគែមសល់តិចជាងស្មាតហ្វូនកំពូលរបស់ Apple។ ស្របពេល iPhone XR សល់កម្រាស់ ៥,១ ម.ម ធៀបនឹង iPhone XS Max សល់ ៤,០ ម.ម ទៅមើល Mate 20 Pro សល់តិចបំផុតត្រឹមតែ ២,១ ម.ម ប៉ុណ្ណោះ។
អ្វីដែលភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រ Apple នោះគឺស្នាមឆកលើអេក្រង់ iPhone XS Max ដោយមានទំហំ ៣៤,៥ ម.ម បែរជាតួចជាង iPhone XR មានដល់ ៣៥,១ ម.ម ខុសពីមតិអតិថិជនភាគច្រើនគិតថា XS Max ឆកធំជាង XR ឬអាចស្មើគ្នា។
រំឭកថាសម្រាប់ដំណឹងល្ហិចល្ហៀងពី GSMArena ក្រុមហ៊ុន Huawei នឹងដាក់តម្លៃ ៤ ម៉ូឌែលដូចខាងក្រោម៖
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: