ច្បាស់​ហើយ! Mi Mix 3 មាន​ RAM ទំហំ ១០ GB និង​ប្រើ​សេវា 5G បានទៀត

  • 2018-10-18 02:08:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​ពី​បាន​បញ្ជាក់​ពី​ថ្ងៃ​ប្រកាស​ និង​រូបរាង​របស់​ Mi Mix 3 រួច​មក ពេល​នេះ Xiaomi បាន​បញ្ជាក់​បន្ថែម​ទៀត​អំពី​លក្ខណៈ​សម្បត្តិ​លេច​ធ្លោ​លើ​ស្មាតហ្វូន​កំពូល​ថ្មី​របស់​ខ្លួន។

Xiaomi បាន​បង្ហោះ​រូបភាព​ពីរ​សន្លឹក​លើ​គណនី​ Facebook ដែល​បាន​លើក​ឡើង​ថា​ Mi Mix 3 នឹង​ជា​ស្មាតហ្វូន​ដំបូង​ក្នុង​លោក​អាច​ទ្រាំទ្រ​នឹង​សេវា​អ៊ីនធឺណិត 5G។ បន្ថែម​ពី​នេះ​ Mi Mix 3 ក៏​នឹង​ជា​ស្មាតហ្វូន​ដំបូង​គេ​មាន​ RAM ទំហំ​ធំ​ដល់ ១០ GB ឯណោះ។

​Mi Mix 3 នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ២៥ ខែ​តុលា​ ក្នុង​កម្មវិធី​ប្រកាស​ដែល​ធ្វើ​ឡើង​នា​ទីក្រុង​ប៉េកាំង។ ស្មាតហ្វូន​នេះ​នឹង​មាន​រចនាបថ​អេក្រង់​​លាត​សន្ធឹង​ពេញ​ផ្ទៃ គ្មាន​ក្បាល​ឆក ដោយ​មាន​កាមេរ៉ា​បង្កប់​ក្នុង​តួ​ខ្លួន៕​

រូបរាងលេចធ្លាយរបស់ Mi Mix 3

ចុចអាន៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម