​មើល​ភ្លឹក សម្រស់ ​រ៉េត​ ស៊ូ​ហ្សា​ណា​ ពេល​កាត់​សក់​ ប្លែក​គួរ​ឲ្យ​ស្រលាញ់

  • 2018-10-18 06:40:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កញ្ញា ​រ៉េត ស៊ូ​ហ្សា​ណា កាន់​តែ​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ពេញ​ចិត្ត ​ដោយសារ​តែ​ទឹក​ដម​សំឡេងពីរោះ ​អត្តចរិត​រួសរាយ និង​​​ភាព​វៃ​ឆ្លាត​របស់​នាង។ ​លើស​ពី​នេះ ​សា​ណា​មាន​សម្រស់​ប្លែក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​របស់​តារា​ចម្រៀង​រូប​នេះ​ ឈ្លក់​វង្វេង​យ៉ាង​ខ្លាំង។ ​

ពេលមិនទាន់កាត់សក់

ជាក់​ស្ដែង​ ថ្មី​ៗ​នេះ ​ម្ចាស់​បទ​ "​ត្រូវ​ការ​កម្លាំង​ចិត្ត​" បាន​បង្ហោះ​រូប​ ជាមួយ​ម៉ូដ​សក់​ថ្មី ​ដោយ​កាត់​សក់​ខាង​មុខ​ខ្លី​បែប​សក់​សេះ ​ធ្វើ​ឲ្យ​ម្នាក់​ៗ​លាន់​មាត់​សរសើរ​ពី​សម្រស់​របស់​នាង ថា​ពិត​ជា​ស្អាត​ខ្លាំង ​ស្ទើរ​ចំណាំ​មិន​បាន។

​តោះ ​មក​ទស្សនា​សម្រស់​របស់​ រ៉េត ស៊ូ​ហ្សា​ណា នៅ​ទឹក​ដី​ប្រទេស​ចិន ​ជាមួយ​ម៉ូដ​សក់​ថ្មី៖

រូបភាព៖ FB Reth Suzana

អត្ថបទ៖ លឹម សុនា