កើត​អាស្រូវ​ផ្ទួនៗ ម្ចាស់ភាគហ៊ុន Facebook ​ស្នើ​ឲ្យ​ដក​ Mark ពី​តំណែង

  • 2018-10-18 06:53:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ភាគហ៊ុន​ធំៗ​ចំនួន​៤ របស់ Facebook នៅ​សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ​២០១៨ បាន​ដាក់សំណើ​ដើម្បីសុំឲ្យមានផ្លាស់ប្ដូរ​ថ្នាក់ដឹកនាំកំពូលរបស់ Facebook គឺលោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន បន្ទាប់ពីលេចរឿងអាស្រូវមួយចំនួនរបស់​ក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមមួយនេះ។

អ្នកនាំពាក្យ Facebook បានបដិសេធ ក្នុងការបំភ្លឺជុំវិញបញ្ហានេះ។ ​ម្ចាស់ភាគហ៊ុនដែលបាន​ដាក់សំណើសុំផ្លាស់ប្ដូរនាយកប្រតិបត្តិ Facebook មាន​ប្រភព​ពី​រដ្ឋ​ Illinois, រដ្ឋ Rhode Island, រដ្ឋ Pennsylvania និងក្រុង New York ដែលមានសមត្ថកិច្ចគ្រប់គ្រងលើ​ហិរញ្ញវត្ថុ។

បញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលម្ចាស់ភាគហ៊ុន Facebook ​ស្នើ​ឲ្យ​មានការ​ដកលោក Mark Zuckerberg ។ កាលពីឆ្នាំ​២០១៧ សំណើដកនាយកប្រតិបត្តិដូចគ្នា​នេះ ត្រូវបានបដិសេធ។

រឿងអាស្រូវចុងក្រោយរបស់ Facebook មាន​ជាប់ទាក់ទង​នឹង​ករណី​គណនី​ Facebook ចំនួន​ជាង ៣០ លាន​ត្រូវ​ Hacker លួច​យក​ទិន្នន័យ​បាន​ ដែល​ទិន្នន័យ​នោះ​មាន​ដូច​ជាឈ្មោះ និង​លេខទូរសព្ទជាដើម។

ចំណែក​រឿង​អាស្រូវមួយទៀត គណនី Facebook ​ប្រមាណ​ជាង​ ៨៧លាន​គណនី​ ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​ក្រុមហ៊ុន​វិភាគ​ទិន្នន័យ​ ​Cambridge Analytica ដែល​មាន​ជាប់​ទាក់​ទង​នឹង​លោក​ ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក អំឡុង​ពេល​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​ឆ្នាំ ២០១៦។ ជុំវិញបញ្ហានេះ លោក Mark Zuckerberg ​ត្រូវបាន​​សភា​អាមេរិក​កោះហៅដើម្បីសាកសួរ​ផងដែរ៕

ចុចអាន៖

ប្រភព៖ Kley Kley   ប្រែសម្រួល ៖ លាភ.