អុញ​នោះ! ពិត​ទេ Seungri កំពុង​ទាក់ទង​គ្នា​ជាមួយ​តារា​សម្ដែង​វ័យ​ក្មេង Yoo Hye Won?

  • 2018-10-19 03:18:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​បណ្ដាញ​សារព័ត៌មាន​ក្រុង​តៃវ៉ាន់ ET Today បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី ១៩ ខែ​តុលា​នេះ​ថា សមាជិក​ក្រុម Big Bang តារា​ចម្រៀង Seungri បាន​កំពុង​តែ​ទាក់ទង​គ្នា​ជាមួយ​តារា​សម្ដែង​ជំនាន់​ក្រោយ​ម្នាក់​ឈ្មោះ Yoo Hye Won។

ខាង​បណ្ដាញ​សារព័ត៌មាន​នេះ​ដែរ បាន​ផ្សព្វផ្សាយ​ថា តារា​ទាំង​២​រូប​នេះ ត្រូវ​បាន​ចាប់​បាន​ចែក​រំលែក​ភាព​ផ្អែមល្ហែម​ជាមួយ​គ្នា​លើ​បណ្ដាញ​សង្គម Instagram ខណៈ​រាល់​ការ​បង្ហោះ​លើ​គណនី Instagram របស់​ពួកគេ គឺ​មាន​ទីតាំង ឬ​របស់​របរ​ប្រហាក់ប្រហែល​គ្នា។

ជាង​នេះ​ទៅ​ទៀត វីដេអូ​មួយ​របស់​តារា​ចម្រៀង Seungri ដែល​ដើរ​ចាកចេញ​ពី​អគារ​របស់​ផលិតកម្ម YG ត្រូវ​បាន​ចែកចាយ​ពាសពេញ​បណ្ដាញ​សង្គម Weibo។ ក្រោយ​មក អ្នក​គាំទ្រ​ជន​ជាតិ​ចិន​ជា​ច្រើន​ក៏​បាន​អះអាង​ថា មនុស្ស​ស្រី​ដែល​នៅ​ជាមួយ Seungri នោះ​គឺ​ជា​តារា​សម្ដែង Yoo Hye Won៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ អន សុភក្ត្រា