ត្រាំ គំរាមដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយរុស្ស៊ី

  • 2018-10-21 02:44:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​សៅរ៍​ថា​អាមេរិក​គ្រោង​នឹង​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​រុស្ស៊ី។

ថ្លែង​ទៅ​កាន់​សារព័ត៌មាន ប្រធានាធិបតី​រូប​នេះ​ឲ្យ​ដឹង​ថា "យើង​គឺ​ជា​អ្នក​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​នេះ និង​គោរព​តាម​លក្ខខណ្ឌ​ទាំង​អស់ ប៉ុន្តែ​រស្ស៊ី​មិន​បាន​គោរព​តាម​នោះ​ទេ។ ដូច្នេះ​យើង​នឹង​លុប​កិច្ច​ព្រមព្រៀង​ចោល ហើយ​ដក​ខ្លួន​ចេញ​តែ​ម្ដង។” លោក​បន្ដ​ថា "រុស្ស៊ី​បាន​បំពាន​កិច្ច​ព្រមព្រៀង​អស់​រយៈ​ពេល​ច្រើន​ឆ្នាំ​មក​ហើយ។ ខ្ញុំ​មិន​ដឹង​ថា​ហេតុអ្វី​ប្រធានាធីបតី​អូបាម៉ា មិន​ចរចា​ឬ​ដក​ខ្លួន​ចេញ។ ដូច្នេះ​យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​បំពាន​កិច្ចព្រម​ព្រៀង​ហើយ​ផលិត​អាវុធ​បាន ខណៈ​ពេល​ដែល​យើង​មិន​អាច​ផលិត​បាន​នោះ​ទេ។”

គួរ​ឲ្យ​ដឹង​ថា កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​នេះ​ត្រូវ​បាន​ស្គាល់​ឈ្មោះ​ថា INF ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ប្រធានាធិបតិ Ronald Reagan កាល​ពី​ឆ្នាំ ១៩៨៧ ជាមួយ​សហភាព​សូវៀត​ស្ដី​ពី​លុប​បំបាត់​នុយក្លេអ៊ែរ និង​មីស៊ីល​ទាំង​អស់​ក្នុង​រយៈ​ចម្ងាយ​ជិត (៥០០ ដល់ ១ ០០០គីឡូម៉ែត្រ) និង​រយៈ​ចម្ងាយ​មធ្យម (១ ០០០ ដល់ ៥ ៥០០​គីឡូម៉ែត្រ) រវាង​ភាគី​ទាំង​ពីរ៕

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម
អត្ថបទថ្មី