ដ្រូនពិឃាតរបស់ចិនអាចបំបាំងកាយ និងបាញ់កាំជ្រួចឡាហ្សែដល់ ៤០ គីឡូម៉ែត្រ
- 2018-10-21 06:16:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដ្រូនពិឃាតរបស់ចិនអាចបំបាំងកាយ និងបាញ់កាំជ្រួចឡាហ្សែដល់ ៤០ គីឡូម៉ែត្រ
ចន្លោះមិនឃើញ
យន្តហោះគ្មានមនុស្សបើក(ដ្រូន) អាចគេចចេញពីរ៉ាដា Wing Loong II បានបំផ្លាញគោលដៅដោយជោគជ័យជាមួយនឹងកាំជ្រួចបញ្ជានាំផ្លូវដោយកម្មរស្មីឡាហ្សែររបស់វាក្នុងអំឡុងសមយុទ្ធហ្វឹកហាត់មួយនៅវាលខ្សាច់ ហ្គោប៊ី ,នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានចិន People’s Daily។
ជាដ្រូនប្រយុទ្ធជំនាន់ថ្មីរបស់ចិន Wing Loong II មានល្បឿន៣៧០គ.ម/ម និងអាចឡើងដល់កម្ពស់ ៩ ០០០ ម៉ែត្រ។វាត្រូវបានប្រព័ន្ធផ្សព្វផ្សាយចិនចាត់ទុកជាដ្រូនដែលអាចតតាំងជាមួយដ្រូន MQ-9 Reaper ដែលជាយន្តហោះគ្មានមនុស្សបើកគួរអោយខ្លាចបំផុតរបស់កងទ័ពអាកាសអាមេរិក។
ត្រូវបានបញ្ចេញដំបូងនៅខែកញ្ញាឆ្នាំមុន Wing Loong II ត្រូវផលិតឡើងដោយសារជីវកម្មឧស្សាហកម្មអាកាសចរណ៍ចិន និងអាចលក់ទៅអោយអ្នកទិញបរទេស។ វាមានប្រវែង ១១ ម៉ែត្រ អាចដាក់គ្រាប់ ១៤ ដើមទម្ងន់ ៥០០ គីឡូក្រាមនិងហោះបាន ២០ ម៉ោងដោយមិនបាច់ចាក់សាំងជាថ្មី ។ ដើរដោយម៉ាស៊ីនកង្ហារ វាអាចបំពេញបេសកកម្មសង្កេតការណ៍ និងប្រយុទ្ធ។
ប្រធានរចនាយន្តហោះនេះ លោកលី គីដុង បានប្រាប់ទីភ្នាក់ងារសារព័ត៌មានស៊ិនហួរថា Wing Loong I Iអាចជ្រើសយកកន្លែងចុះដោយស្វ័យប្រវត្តិនិងចុះចតគ្រាអាសន្ននៅក្រោមកាលៈទេសៈមិនរំពឹងទុកជាមុន។
Wing Loong II ជំនាន់ថ្មីត្រូវបានបំពាក់ដោយកាំជ្រួចបញ្ជានាំផ្លូវដោយកម្មរស្មីឡាហ្សែរ AG-300 ដែលអាចវាយប្រហារគោលដៅពីចម្ងាយ ៣០ ទៅ ៤០ គីឡូម៉ែត្រ។
ល្បឿនរបស់វា ៣៧០ គីឡូម៉ែត្រក្នុងមួយម៉ោង មានន័យថាវាជាយន្តហោះប្រយុទ្ធគ្មានមនុស្សបើកលឿនបំផុតនៅចិន។ យន្តហោះប្រភេទនេះលឿនបំផុតនៅពេលបច្ចុប្បន្នគឺដ្រូន MQ-9 Reaper របស់អាមេរិកដែលហោះបាន ៤៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ទោះជាយ៉ាងណារបាយការណ៍មួយនៅឆ្នាំនេះបាននិយាយថាចិនបានអភិវឌ្ឍយន្តហោះគ្មានមនុស្សបើកលឿនជាងសម្លេងឈ្មោះ Dark Sword។
Dark Sword ត្រូវបានអះអាងថាអាចហោះក្នុងល្បឿន ១ ១៩០ គីឡូម៉ែត្រក្នុងមួយម៉ោង ជាល្បឿនដែលពុំធ្លាប់មានសំរាប់យន្តហោះគ្មានមនុស្សបើកយោធា។
កាលពីឆ្នាំមុន ចិនបានចាប់ផ្តើមផលិតទ្រង់ទ្រាយធំ ដ្រូនទម្លាក់គ្រាប់ធុន CH-5 ។ យន្តហោះនេះអាចដាក់គ្រាប់កាំជ្រួច ១៦ ដើមនិងហោះបានដល់ទៅ ៦០ ម៉ោងដោយគ្មានចាក់សាំងបន្ថែម ជាមួយនឹងចម្ងាយហោះ ១០ ០០០ គីឡូម៉ែត្រ៕