Facebook កំពុង​រក​ទិញ​ក្រុមហ៊ុន​ខ្លាំង​ខាង​សុវត្ថិភាព​លើ​អ៊ីនធឺណិត

  • 2018-10-22 07:51:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​បច្ចេកវិទ្យា​ The Information ​កាល​ពី​អាទិត្យ បាន​ឲ្យ​ដឹង​ថា​ Facebook បាន​ត្រៀម​លុយ​ដើម្បី​​ទិញ​យក​ក្រុមហ៊ុន​​សន្តិសុខ​អ៊ីនធឺណិត​ ក្នុង​គោល​បំណង​បង្កើន​សុវត្ថិភាព​​ទប់ទល់​នឹង​ជន​ខិលខូច។​​​​​

​Facebook បាន​ជួប​ជា​មួយ​ក្រុមហ៊ុន​សុវត្ថិភាព​អ៊ីនធឺណិត​មួយ​ចំនួន​រួច​មក​ហើយ។ ក្រុមហ៊ុន​ដែល​អាច​នឹង​ត្រូវ Facebook ទិញ​​យក​មិន​ត្រូវ​បាន​បង្ហាញ​អត្តសញ្ញាណ​នោះ​ទេ ប៉ុន្តែ​សារព័ត៌មាន​ខាង​លើ​បាន​​និយាយ​ថា​ ការ​ទិញ​យក​អាច​នឹង​​ប្រកាស​​ក្នុង​ពេល​ឆាប់ៗ អាច​មុន​ដាច់​ឆ្នាំ។

ការ​ឈ្មុសឈ្មុល​​ចង់​បង្កើន​កម្រិត​សុវត្ថិភាព​របស់​ខ្លួន​នេះ​ កើត​មាន​ក្រោយ​ពី​ Facebook បាន​សារភាព​ពី​ការ​លេច​ធ្លាយ​ទិន្នន័យ​សម្ងាត់​​​របស់​អ្នក​ប្រើ​ប្រាស់​ប្រមាណ ២៩ លាន​នាក់ កាល​ពី​ពេល​ថ្មីៗ​នេះ។ Facebook បាន​ហៅ​​ករណី​នេះ​ថា​ជា​ចន្លោះ​ប្រហោង​ខាង​សុវត្ថិភាព​ធំ​បំផុត​មួយ ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន៕​​​​

ចុចអាន៖

ប្រភព៖ Cnet   ប្រែ​សម្រួល៖ សុខហេង