Sanchez អវត្តមាន​ក្នុង​ការ​ហ្វឹក​ហាត់​របស់​ Man Utd ត្រៀមប៉ះ Juventus

  • 2018-10-22 12:31:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ

នៅ​ក្នុង​ថ្ងៃ​ច័ន្ទ​នេះ​ ខ្សែ​ស្លាប​ Alexis Sanchez មិន​មាន​វត្តមាន​ក្នុង​ការ​ហ្វឹក​ហាត់​ត្រៀម​ប្រកួត​ទល់​នឹង​ក្លឹប​ Juventus ក្នុង​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​ UEFA Champions League ដោយ​មិន​មាន​មូលហេតុ​ច្បាស់លាស់​អាច​បញ្ជាក់​បាន​ទេ​។

បើ​តាម​ការ​អះអាង​កាសែត​របស់​អង់គ្លេស​ The Time កីឡាករ​ជម្រើស​ជាតិ​ឈីលី​នេះ​មិន​សប្បាយ​ចិត្ត​ទៅ​នឹង​ការ​សម្រេច​របស់​អ្នក​ចាត់ការ​ក្លឹប​ Manchester United ដែល​មិន​សូវ​ដាក់​ខ្លួន​ឲ្យ​ចូល​លេង​ញឹក​ញាប់​ដូច​កាល​ពី​មុន​។

យ៉ាង​ណា​មិញ​ កីឡាករ​រូប​នេះ​មាន​ទម្រង់​លេង​មិន​សូវ​ល្អ​សោះ​ដោយ​រូប​គេ​រក​គ្រាប់​បាល់​បាន​តែ​ ១​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ក្នុង​ក្របខ័ណ្ឌ​លីគ​កំពូល​អង់គ្លេស​ចំនួន​ ៧​ដង​ក្នុង​រដូវ​កាល​ ២០១៨/១៩​។ ក្នុង​រដូវ​កាល​នេះ​ដែរ​ Sanchez បាន​ចូល​លេង​ពេញ​ ៩០​នាទី​បាន​តែ​ម្ដង​គត់​ក្នុង​ Premier League គឺ​ក្នុង​ប្រកួត​ទល់​នឹង​ Leicester ដែល​ Manchester United បាន​ឈ្នះ​ក្នុង​លទ្ធផល ២-១។ ចំណែក​ប្រកួត​ទល់​នឹង​ Chelsea កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ រូប​គេ​បាន​ចូល​លេង​តែ​ជាង​ ១០​នាទី​ប៉ុណ្ណោះ​។

តាំង​ពី​ផ្ទេរ​មក​ក្លឹប​ Manchester United នៅ​ដើម​ឆ្នាំ​ ២០១៨​នេះ​ Alexis Sanchez បាន​បង្ហាញ​ខ្លួន​តែ​ ២៦​លើក​ ហើយ​រក​គ្រាប់​បាល់​បាន​ ៤​គ្រាប់​និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ ៦​ដង​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី