Isco ថា បើ​ដេញ​ Lopetegui នោះគឺត្រូវតែដេញក្រុម Real Madrid ទាំងមូលដែរ

  • 2018-10-22 13:38:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពី​មាន​ព័ត៌មាន​ពី​ការ​បណ្ដេញ​គ្រូ​បង្វឹក​ក្លឹប​ Real Madrid កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​ Isco បាន​លើក​ឡើង​ថា​លោក​ Lopetegui មាន​ភាព​ជោះ​ជាក់​ចំពោះ​កូន​ក្រុម​ ហើយ​កីឡាករ​រូប​នេះ​ថែម​ទាំង​អះអាង​ថា​វា​ជា​រឿង​ដ៏​ឆ្កួត​មួយ​បើ​មាន​ការ​ផ្លាស់ប្ដូរ​រូប​គាត់​នៅ​ក្នុង​រដូវ​កាល​នេះ​។

Isco បាន​និយាយ​ថា​៖ " ខ្ញុំ​មិន​ជឿ​ថា​ពួក​សារព័ត៌មាន​មាន​អំណាច​ក្នុង​ការ​បណ្ដេញ​គ្រូ​បង្វឹក​របស់​យើង​ទេ​(Julen Lopetegui)។ រឿង​រ៉ាវ​ច្របូក​ច្របល់​ដែល​ពួក​អ្នក​ប្រឌិត​មក​ គឺ​មិន​ពិត​ទេ​។ ពួក​យើង​ជឿជាក់​លើ​បុគ្គលិក​ទាំង​អស់​ដែល​បាន​ធ្វើ​ការ​ជាមួយ​គ្នា​ " ។

ខ្សែ​បម្រើ​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ​បាន​បន្ត​ថា​៖ '' គ្រូ​របស់​យើង​មាន​ភាព​ជឿជាក់​លើ​កូន​ក្រុម​ ហើយ​វា​ជា​រឿង​ដ៏​ឆ្កួត​មួយ​ក្នុង​ការ​ដេញ​គាត់​ចេញ​ ។ បើ​អ្នក​ដេញ​គាត់​ នោះ​អ្នក​ក៏​ត្រូវ​ដេញ​ពួក​យើង​ដែរ​ ព្រោះ​អី​វា​មិន​មែន​ជា​រឿង​របស់​គ្រូ​បង្វឹក​តែ​ម្នាក់​ឯង​នោះ​ទេ តែ​វា​ជា​រឿង​របស់​ទាំង​អស់​គ្នា " ។

យ៉ាង​ណា​មិញ​ ក្លឹប​ Real Madrid បាន​ជួប​កំណត់​ត្រា​ដ៏​អាក្រក់​មួយ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​ ដោយ​មិន​ទាន់​ស្គាល់​ជ័យ​ជម្នះ​ឡើយ​ក្នុង​ ៥​ប្រកួត​នេះ​។ ហេតុការណ៍​នេះ​ហើយ​ទើប​មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​សាយ​ភាយ​ថា Lopetegui អាច​នឹង​បណ្ដេញ​ចេញ​នៅ​មុន​ពេល​ប្រកួត​ក្នុង​ UCL ប៉ះ​នឹង​ ក្លឹប​Viktoria Plzen ឬ​ក៏​យ៉ាង​យូរ​ណាស់​មុន​ប្រកួត​ El Clasico៕

ប្រភព៖ Sports Keeda   ប្រែ​សម្រួល៖ ហ៊ីម រស្មី