កូរ៉េទាំង២ ព្រមព្រៀងគ្នា ដកកាំភ្លើង និងប៉ុស្តិ៍យាមចេញពីបណ្តោយព្រំដែន
- 2018-10-23 02:29:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូរ៉េទាំង២ ព្រមព្រៀងគ្នា ដកកាំភ្លើង និងប៉ុស្តិ៍យាមចេញពីបណ្តោយព្រំដែន
ចន្លោះមិនឃើញ
ប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នាដកកាំភ្លើង និងប៉ុស្តិ៍យាមចេញពីភូមិ Panmunjom របស់ពួកគេ។
ភូមិ Panmunjom ដែលគេស្គាល់ថាជាតំបន់សន្តិសុខរួមគ្នា (JSA) រវាងប្រទេសទាំង២ គឺជាកន្លែងតែមួយគត់នៅតាមបណ្តោយព្រំដែន ដែលកងទ័ពទាំង២ ប្រឈមមុខគ្នាទៅវិញទៅមក។ ទោះជាយ៉ាងណា ការធ្វើដូច្នេះគឺដើម្បីកាត់បន្ថយភាពតានតឹងរវាងប្រទេសទាំង២។
គួររំលឹកឲ្យដឹងថា កាលពីដើមខែកន្លងទៅនេះ កងទ័ពមកពីភាគីទាំង២ បានចាប់ផ្តើមដោះមីនបានប្រហែល ៨សែនគ្រាប់ ចេញពីតាមបណ្តោយព្រំដែន។
ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅទីក្រុងសេអ៊ូល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «កូរ៉េទាំង២ និង បញ្ជាការសហប្រជាជាតិដឹកនាំដោយអាមេរិក (UNC) បានព្រមព្រៀងចាត់វិធានការដកអាវុធ និងប៉ុស្តិ៍យាមយោធាចេញពីតំបន់ JSA នៅថ្ងៃទី២៥ ខែតុលា ហើយសម្រាប់រយៈពេល២ថ្ងៃខាងមុខ ភាគីទាំង៣ នឹងធ្វើការត្រួតពិនិត្យរួមគ្នាតែម្តង»៕
ចុចអាន៖