ONE Championship ​បង្ហាញ​សមាជិក​ថ្មី ដែល​ជា​អតីត​ជើង​ខ្លាំង​របស់ UFC

  • 2018-10-23 03:28:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ជើង​ខ្លាំង​ដែល​ធ្លាប់​ប្រលូក​ក្នុង​ទ្រុង​​​ក្នុង​កម្មវិធី UFC, Eddie Alvarez បាន​យល់​ព្រម​ចុះ​កុង​ត្រា​ចូល​រួម​ជាមួយ​​ព្រឹត្តិការណ៍ ONE Championship ​ហើយ​បាន​ប្រកាស​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៨។

​បុរស​​វ័យ ៣៤ ឆ្នាំ​​រូប​នេះ ​ជា​កីឡាករ​កម្រិត​ពិភព​លោក​មួយ​រួប ដែល​​​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា មាន​កម្រិត​ក្បាច់​គុន​​ខ្ពស់​កម្រិត​ពិភព​លោក​​។ Eddie Alvarez បាន​បង្ហាញ​​ចេតនា​​ចូល​រួម​​ព្រឹត្តិការណ៍ ONE Championship បន្ទាប់​ពី​​បញ្ចប់​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ពិភព​លោក​លើក​ទី​៣​របស់​ខ្លួន។

​ Alvarez ​​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ខាង​លើ​ចំ​ពេល​ដែល​ប្រភេទ​​ទម្ងន់​​ Lightweight Division (ទម្ងន់​ស្រាល) ​នេះ​​នៅ​ទំនេរ​មិន​ទាន់​មាន​​អ្នក​គ្រប់គ្រង ខណៈ​ដែល​មាន​ជើង​ខ្លាំង​៣​រូប​កំពុង​រង់ចាំ​ប្រកួត​ប្រជែង​ដណ្ដើម​​​​បល្ល័ង្ក​នេះ។

Eddie Alvarez កើត​នៅ​ហ្វីលីពីន​​ មាន​សញ្ជាតិ​អាមេរិក ជា​អតីត​ជើង​ខ្លាំង​របស់​ UFC ធ្លាប់​ឡើង​សង្វៀន​បាន​ចំនួន ៣៦ លើក​ឈ្នះ ២៩ ក្នុង​នោះ​​ចំណោម​ការ​ឈ្នះ​របស់​គេ​ក៏​ធ្លាប់​ផ្ដួល​ដៃ​គូ​ចំនួន ១៦​ លើក​ផង​ដែរ៕ ​​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី