ទំនោរ! ក្មេងៗកូនខ្មែរឥឡូវ ចង់​ក្លាយជា Vloggers និង YouTubers

  • 2018-10-23 04:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្វាគមន៍មកកាន់ Vlog របស់យើង! សួស្ដីអ្នកទាំងអស់គ្នា ថ្ងៃនេះខ្ញុំមានរឿងមួួយ មានរឿងមួយ មានរឿងមួយរហូត...ការធ្វើ Vlog និង YouTube កំពុងមានការចាប់អារម្មណ៍ខ្លាំង ហើយយុវជនកូនខ្មែរក្មេងៗយើងនាពេលបច្ចុប្បន្ននេះ មានកូនចិត្តចង់ក្លាយខ្លួនជា Volggers និង YouTubers ដែរ។ នេះបើតាមការសាកសួររបស់ Sabay ក្នុងកម្មវិធីបាខេមអាស៊ានឆ្នាំ ២០១៨ កាលពីពេលថ្មីៗនេះ។

ចំពោះមូលហេតុ ព្រោះពួកគេទទួលបានការ Inspire ពីរៀមច្បង ក្នុងការធ្វើវីដេអូកំប្លុកកំប្លែង ឬវីដេអូផ្សេងៗ​ ហើយមិនតែប៉ុណ្ណោះ ពួកគេក៏ចង់បង្ហាញបង្ហាញពីទេព្យកោសល្យ និងចង់ផ្សព្វផ្សាយកន្លែងកម្សាន្ត និងតំបន់ទេសចរណ៍នានា ទៅកាន់ពិភពលោក តាមរយៈវីដេអូរបស់ពួកគេផងដែរ។

ក្នុងកម្មវិធីបាខេមក្រោមប្រធានបទ ""Meet your favorite youtubers: Stories and Inspirations Behind Content Creation” យុវជន​កូនខ្មែរបប្រមាណជិត ២០០០ នាក់ បានចូលរួមស្ដាប់ និងស្វែងយល់ពីការធ្វើ Vlog និង YouTube ពី vloggers ល្បីៗក្នុងប្រទេសកម្ពុជា ដូចជា ពូឃ្លាំង លោក ហេង វិសាល, Blank វិទូ, Samdy, Frost ZK, យុវជន ប៊ុនឡេង, ខ្មៅ, GMK និង Reven Blaze ជាដើម៕

ទស្សនាវីដេអូ

មើល #Vlog ផ្សេងទៀត

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម
អត្ថបទថ្មី