​សំបូរ ណាន ​​​ត្រូវ​ការពារ​ជើង​ឯក​កាយ​វប្បកម្ម​ពិភព​លោក​​ខែ​ក្រោយ​ហើយ​​​

  • 2018-10-23 06:32:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​កីឡាករ​កម្ពុជា​ចំនួន ៥ រូប​នឹង​ទៅ​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​​កាយ​វប្បកម្ម​ជ្រើស​រើស​ជើង​ឯក​លើក​ទី​១០ (10TH WBPF WORLD BODYBUILDING AND PHYSIQUE SPORTS CHAMPIONSHIPS AND CONGRESS) នៅ​ប្រទេស​​ថៃ​ចាប់​ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ២០១៨។

សំបូរ ណាន ទទួល​​កម្រងផ្កា​

**​ក្នុង​ការ​ទៅ​ចូល​រួម​លើក​នេះ​មាន​កីឡាករ ៥ រូប​រួម​ទាំង​​​ក្រុម​ការងារ​ទាំង​អស់​​សរុប​៧​រូប​៖**

  • ១-លោក ស៊ឹម សុកមង្គល​រស្មី ប្រធាន​ប្រតិភូ និង​គ្រូ​បង្វឹក​

  • ២-​​លោក នុត សុផល​ចៅក្រម

  • ៣-​សំបូរ ណាន កីឡាករ​

  • ៤-​សំបូរ នន់ កីឡាករ

  • ៥-សំបូរ សុភណ្ឌ កីឡាករ​

  • ៦-​ណុប សុបិន្ត កីឡាករ

  • ៧- ត្រឹង ចាន់ កីឡាករ​

​ក្នុង​ព្រឹត្តិការណ៍​នេះ​​​ម្ចាស់​មេដាយ​មាស​កម្រិត​ពិភព​លោក​លើក​ទី​៩ សំបូរ ណាន នឹង​ត្រូវ​ទៅ​ប្រកួត​​ ដើម្បី​ការពារ​ជើង​ឯក​របស់​ខ្លួន។ ក្រោយ​ពេល​រូប​គេ​ជា​ម្ចាស់​មេដាយ​មាស​លើក​ទី​៩​កាល​ពី ឆ្នាំ​មុន។

សូមរំលឹក​ថា ឆ្នាំ​មុន​កម្ពុជា​បាន​បញ្ជូន​កីឡាករ​ចំនួន ៣ រូប​​ទៅ​ចូល​រួម​កម្មវិធី​ការ​ប្រកួត​កាយ​វប្បកម្ម​ជ្រើស​រើស​ជើង​ឯក​ពិភព​លោក​លើក​ទី​៩ នៅ​ប្រទេស​ម៉ុងហ្គោលី ជា​លទ្ធផល​គឺ​ពួក​គេ​ឈ្នះ​​បាន​មេដាយ​មាស ១ ប្រាក់ ១ និង​សំរឹទ្ធ​១ ​គ្រឿង៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី