វិភាគ​! Man Utd និង Juventus យប់​នេះ

  • 2018-10-23 07:32:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បិសាច​ក្រហម Manchester United នឹង​ត្រូវ​បើក​ទ្វារផ្ទះ​របស់​ខ្លួន Old Trafford ដើម្បី​ស្វាគមន៍​ជើង​ខ្លាំង​របស់​អ៊ីតាលី​សេះ​បង្កង​ Juventus នា​វេលា​ម៉ោង ២:០០ នាទី​យប់​​​នេះ​ក្នុង​​ការ​ប្រកួត​សន្សំ​​ពិន្ទុ​តាម​ពូល​ H នៃ​ព្រឹត្តិការណ៍ UEFA Champions League ២០១៨​-២០១៩។

Ronaldo នឹង​ទៅ​ចូល​រួម​ការ​ប្រកួត​​រវាង​ក្រុម​ទាំង​ពីរ​ខាង​លើ។ Juventus ជា​ក្រុម​កំពុង​ស្ថិត​នៅ​លើ​គេ​ក្នុង​តារាង​នៃ​ពូល H ​ដោយ​​ឈ្នះ​ទាំង​ពីរ​ប្រកួត​ក្នុង​ចំណោម ២ ប្រកួត​កន្លង​មក។ ស្រប​ពេល​ដែល​ United មាន ៤ ពិន្ទុ​ស្ថិត​នៅ​លេខ ២ ដោយ​ធ្វើ​បាន​ត្រឹម​ស្មើ​គ្នា ០-០​ ជា​មួយ Valencia កាល​ប្រកួត​ចុង​ក្រោយ​របស់​គេ​នៅ UCL ។

- អំពី Manchester United ៖

យប់​នេះ Anthony Martial ត្រូវ​បាន​គេ​រំពឹង​បង្ហាញ​ខ្លួន​ក្នុង​ជម្រើស​ ១១ នាក់​ដំបូង បន្ទាប់​ពីរ​រក​បាន ២ គ្រាប់​កាល​ប្រកួត​ ២-២ ទល់ Chelsea ។ ខ្សែ​ប្រយុទ្ធ Romelu Lukaku កំពុង​មាន​ទម្រង់​មិន​សូវ​​ល្អ ​បន្ទាប់​ពី​ខក​ខាន​រក​គ្រាប់​បាល់​បាន​ជា​ច្រើន​សប្ដាហ៍។ បើ​គិត​ត្រឹម​ពេល​នេះ Romelu Lukaku រក​បាន ៤ គ្រាប់​​ក្នុង​ការ​ប្រកួត​ទាំង​អស់​ទាំង​នៅ​ EPL និង UCL។

​ខ្សែ​បម្រើ Jesse Lingard, Diogo Dalot ​និង​ខ្សែ​ការពារ​ Marcos Rojo ​មិន​អាច​ចូល​លេង​បាន ស្រប​ពេល​ Scott McTominay ​និង Marouane Fellaini ស្ថិត​ក្នុង​មន្ទិល​។ Fred ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ភាព​ប្រសព្វ​នៅ​តំបន់​បម្រើ​ ប៉ុន្តែ Juan Mata ហាក់​បង្ហាញ​ទម្រង់​លេង​គួរឲ្យ​ចាប់​អារម្មណ៍​កាល​ប៉ះ Chelsea ។ ដូច្នេះ Mata នឹង​ត្រូវ​ចាប់​ដៃ​គូ​ជា​មួយ Nemanja Matic និង Paul Pogba រាប់​រង​នៅ​តំបន់​បម្រើ​ទាំង​ស្រុង។

  • ដូច​នេះ​ជម្រើស ១១ នាក់​របស់ Manchester United អាច​ជា​៖ De Gea; Valencia, Smalling, Lindelof, Shaw; Mata, Matic, Pogba; Sanchez, Lukaku និង Martial ។​

- អំពី Juventus ៖

Ronaldo នឹង​បង្ហាញ​ខ្លួន​ក្នុង​ជម្រើស​១១​នាក់​ដំបូង​យប់​នេះ​។ អតីត​កីឡាករ​របស់​ Liverpool, Emre Can មិន​​បាន​បង្ហាញ​ខ្លួន​ឡើយ​ ដោយ​សារ​​បញ្ហា​​ក្រពេញ​ទីរ៉ូអ៊ីត​។

ខ្សែ​ការពារ​កណ្ដាល​​ឆ្នើម Giorgio Chiellini ដែល​​មិន​បាន​​ដាក់​ឲ្យ​លេង​កាល​ចុង​សប្ដាហ៍ និង​ខ្សែ​បម្រើ​ឆ្នើម Dybala ដែល​ដាក់​ឲ្យ​លេង​នៅ​ចុង​វគ្គ​ទី​២ កាល​ពី​ចុង​សប្ដាហ៍​​ដែរ​នោះ នឹង​ស្ថិត​ក្នុង​ជម្រើស​១១​នាក់​ដំបូង​វិញ​ដូច​គ្នា​យប់​នេះ​។

  • ដូច្នេះ​ជម្រើស​១១​នាក់​របស់ Juventus អាច​ជា៖​ Szczesny; Cancelo, Bonucci, Chiellini, Sandro; Bentancur, Pjanic, Matuidi; Dybala, Mandzukic និង Ronaldo ។

ប្រវត្តិ​ប៉ះ​គ្នា៖

ក្រុម​ទាំង​ពីរ​ធ្លាប់​ប៉ះ​គ្នា​ចំនួន ៨ លើក​រួច​មក​ហើយ​គិត​ចាប់​ឆ្នាំ​១៩៩៦ ដល់ ២០០៣។ ប៉ុន្តែ​លើក​​នេះ​ជា​ជំនួប​ដំបូង​​​ ក្រោយ​ពេល​ Manchester United យក​ឈ្នះ Juventus ៣-០ នៅ​ទឹក​ដី​របស់​ Juventus កាល​ពី​១៥​ឆ្នាំ​មុន។

ព្យាករ៖ Manchester United ១-១ Juventus ​​​​​​​

ប្រភព៖ Sports Keeda   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម