មួយគ្រាប់របស់ Dybala ជួយ Juventus ឈ្នះនៅ Old Trafford

  • 2018-10-23 21:55:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បានត្រឡប់មក Old Trafford វិញជាមួយជ័យជម្នះបន្ទាប់ពី Juventus បានយកឈ្នះ Manchester United ហើយឡើងទៅកាន់កំពូលតារាងដាច់ក្រុមលេខ២រហូត៥ពិន្ទុនៅពូល H។

អតីតតារាឆ្នើម United រូបនេះបានបង្កើតឱកាសមុខទីម្ចាស់ផ្ទះនៅនាទី១៧ឲ្យ Paulo Dybala ស៊ុតបញ្ចូលទីបានសម្រេចនៅវគ្គទីមួយហើយក៏ជាគ្រាប់ជ័យជម្នះដែរក្នុងការប្រកួតនោះ។ ក្រុមជើងខ្លាំងអ៊ីតាលីមានបាល់ស៊ុតរហូត១០ដង និងការគ្រប់គ្រងបាល់៦០%លើគូប្រកួតបើទោះជាលេងក្រៅដីក៏ដោយ។

United មានបាល់ច្បាស់មុខទីតែ២លើកប៉ុណ្ណោះប៉ុន្តែគ្មានបាល់ណាមួយអាចបំប៉ោងសំណាញ់ទីរបស់ Juventus បានឡើយ។ ក្រុមទាំងពីរនឹងជួបគ្នាម្ដងទៀតនៅកីឡដ្ឋាន Allianz Stadium ថ្ងៃទី៧ ខែវិច្ឆិកា ហើយបើឈ្នះទៀត Juventus នឹងកក់កៅអីទៅវគ្គ១៦ក្រុមចុងក្រោយ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម