ហួសចិត្ត ពេលដឹងរឿងរ៉ាវពីអក្សរ "S" និង "R” លើ iPhone XS/XR
- 2018-10-24 04:31:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហួសចិត្ត ពេលដឹងរឿងរ៉ាវពីអក្សរ "S" និង "R” លើ iPhone XS/XR
ចន្លោះមិនឃើញ
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Engadget លោក Phil Schiller បានលើកឡើងថាអក្សរ "R” ឬ "S” ដែល Apple ជ្រើសប្រើប្រាស់លើផលិតរបស់ខ្លួន មិនមានអត្ថន័យអ្វីទាំងអស់។
យ៉ាងណាក្ដីលោក Phil ដែលជាអនុប្រធានទីផ្សាររបស់ Apple បានបកស្រាយពីអត្ថន័យនៃអក្សរទាំងនេះ ចំពោះរូបលោកផ្ទាល់។ លោកបានបកស្រាយថា ៖ "ខ្ញុំជាមនុស្សចូលចិត្តរថយន្ត និងអ្វីដែលលឿន ហើយ R និង S ត្រូវបានប្រើប្រាស់លើរថយន្តស្ព័រមួយចំនួនដែលមានលក្ខណៈពិសេសបំផុត”។
ដោយឡែកនៅពេលដែល Apple ប្រកាសចេញ iPhone 3Gs អនុប្រធានខាងលើបានបកស្រាយថាអក្សរ "S” តំណាងឲ្យពាក្យថា "Speed” (មានន័យថាល្បឿន) ដោយសារជា iPhone លឿនជាងគេដែល Apple បានផលិត។
លោក Tim Cook ឯណោះវិញក៏ធ្លាប់បាននិយាយពីអត្ថន័យអក្សរ "S” ដែលប្រើលើ iPhone 4s ដោយថាតំណាងឲ្យពាក្យ "Siri”។ ប៉ុន្តែនៅឆ្នាំ ២០១៣ ពេល iPhone 5s និង iPhone 5c ប្រកាសចេញ Apple លែងបកស្រាយពីអត្ថន័យនៃអក្សរនេះតទៀត បន្តរហូតដល់បច្ចុប្បន្ននេះ៕
ចុចអាន៖