De Bruyne និយាយយ៉ាងណាអំពីឱកាសដែល Man City ឈ្នះ​ពាន​ UCL?

  • 2018-10-24 12:40:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ខ្សែ​បម្រើ​ប្រយុទ្ធរបស់​ក្លឹប​ Manchester City កីឡាករ​ Kevin De Bruyne មិនទាន់ច្បាស់ ថាក្លឹបអាចនឹងឈ្នះ Champions League រដូវកាល ២០១៨/១៩។

កីឡាករ​ជម្រើស​ជាតិ​បែលហ្សិក​នេះ​បាន​និយាយ​ថា​៖ "ពួក​យើង​បាន​ចាញ់​មួយ​ប្រកួត​ ដូច្នេះ​ហើយ​យើង​ត្រូវ​ការ​ពិន្ទុ​ដើម្បី​ស្ដារ​បរាជ័យ​នេះ​វិញ​។ វា​សំខាន់​ណាស់​ក្នុង​ការ​ឈរ​កំពូល​តារាង​ក្នុង​ពូល​ ឥលូវ​យើង​បាន​សម្រេចហើយ​ តែនៅ​សល់​បី​ប្រកួត​ទៀត​ " ។

De Bruyne បាន​បន្ត​ថា​៖ " រដូវ​កាល​មុន​ យើង​ធ្វើ​បាន​ល្អ​ហើយ​ ប៉ុន្តែ​រដូវ​កាល​នេះ​ខ្ញុំ​មិន​ដឹង​ថា​យ៉ាង​ម៉េច​នៅ​ឡើយ​ទេ​។ វា​មើល​មិន​ទាន់​ឃើញ​ទេ​ថា​យើង​នឹង​ឈ្នះ​ Champions League រដូវកាលនេះ ឬ​អត់។​ យ៉ាង​ណា​ក៏​ដោយ​ យើង​នឹង​ព្យាយាម​ឈ្នះ​គ្រប់​ប្រកួត​ ហើយ​ចាំ​មើល​ថា​លទ្ធផល​ទាំង​អស់​គ្នា​ " ។

នៅ​ក្នុង​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​នៅ​រដូវ​កាល​នេះ​ ក្លឹប​មេឃ​ខៀវ​ Manchester City កំពុង​តែ​ឈរ​លើ​កំពូល​តារាង​ពូល​ F ដោយ​មាន​ ៦​ពិន្ទុ​ក្នុង​ដៃ​ ប៉ុន្តែ​ប្រកៀក​ប្រកិត​នឹង​ក្លឹប​នៃ​ប្រទេស​បារាំង​ Lyon ដែល​មាន​ ៥​ពិន្ទុ​ក្នុង​ដៃ៕ ​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី