២​គ្រាប់​របស់​ Salah បំបែក​កំណត់ត្រា​ Torres នៅ​ Liverpool

  • 2018-10-25 00:38:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mohamed Salah បាន​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​តែ​ឯង​ក្នុង​ជ័យ​ជម្នះ​ ៤-០ លើ​ Red Star Belgrade នៅ​ការ​ប្រកួត​ Champions League ពូល​C។

គ្រាប់​ទី​១​របស់​ខ្សែ​ប្រយុទ្ធ​អេហ្ស៊ីប​ស៊ុត​បញ្ចូល​ទី​​នៅ​នាទី​​៤៥ និង​១​គ្រាប់​ទៀត​ជា​បាល់​ប៉េណាល់ទី​នៅ​នាទី​៥១​ធ្វើ​ឲ្យ​រូប​គេ​រក​បាន​៥០​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៦៥​ប្រកួត​ឲ្យ​ Liverpool។ Salah បាន​ក្លាយ​ជា​កីឡាករ​ Liverpool ស៊ុត​៥០​គ្រាប់​លឿន​បំផុត​ក្រោយ​បំបែក​កំណត់ត្រា​ Torres ដែល​ប្រើ​ពេល​៧២​ប្រកួត​ដើម្បី​បាន​ចំនួន​នេះ។​

២​គ្រាប់​ទៀត​របស់​ហង្ស​ទម្លាយ​សំណាញ់​ទី​ដោយ​ Roberto Firmino នៅ​នាទី​ ២០ និង​ Mane នាទី​៨០។​ Liverpool បាន​ហក់​ទៅ​កំពូល​តារាង​វិញ​ក្រោយ​លទ្ធផល​នេះ​ហើយ​ Napoli បាន​ធ្លាក់​ទៅ​លេខ​២​ក្រោយ​ស្មើ​ Paris Saint Germain ២-២៕

ប្រភព៖ Liverpool FC   ប្រែ​សម្រួល៖ វីរ័ត្ន