ស្មើ​ Napoli កីឡាករ​ Neymar ទាត់​ដប​ទឹក​ និង​មិន​ចាប់​ដៃ​នរណា​ទាំង​អស់​

  • 2018-10-25 01:25:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Angel di Maria បាន​ស៊ុត​បញ្ចូល​ទី​ចុង​ម៉ោង​ជួយ​សង្គ្រោះ​ Paris Saint Germain ឲ្យ​ស្មើ​គ្នា​ ២​ទល់​នឹង​២​ជាមួយ​ Napoli នៅ​ Champions League។​

លេង​បាន​២៩​នាទី​ Insigne បាន​បើក​ឆាក​១​គ្រាប់​ឲ្យ​ក្រុម​ភ្ញៀវ​ ​ប៉ុន្តែ​ខ្សែ​ការពារ​ Mário Rui បាន​ធ្វើ​ចូល​ទី​ខ្លួន​ឯង​ឲ្យ​​ Paris តាម​ស្មើ​បាន​វិញ។​ នៅ​នាទី​៧៧ ខ្សែ​បម្រើ​ប្រយុទ្ធ​ Mertens បាន​នាំ​សំណាង​ឲ្យ​ Napoli នាំ​មុខ​សារ​ជា​ថ្មី​ប៉ុន្តែ​សំណាង​នេះ​បាន​រលាយ​ទៅ​វិញ​នៅ​នាទី​៩០+៣ នៅ​ពេល​ដែល​ Di María ស៊ុត​តាម​ស្មើ​។

យ៉ាង​ណា​ក្នុង​ការ​ប្រកួត​យប់​មិញ​ Neymar ហាក់​មិញ​សប្បាយ​ចិត្ត​នឹង​ទម្រង់​លេង​របស់​ខ្លួន​ពិសេស​គឺ​ការ​ដណ្ដើម​បាល់​គ្នា​ស៊ុត​មុខ​ទី​ជាមួយ​ Cavani។ នៅ​ចប់​ការ​ប្រកួត​គេ​ឃើញ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ​ដើរ​ចេញ​ពី​ទីលាន​ក្នុង​ទឹក​មុខ​មួម៉ៅ​ ទៅ​ទាត់​ដប​ទឹក​ និង​មិន​ចាប់​ដៃ​នរណា​ទាំង​អស់​សូម្បី​គ្រូ​បង្វឹក៕

ប្រភព៖ theguardian   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី