តិច​អត់ដឹង! ថាស្ទះ​ផ្លូវ​រាល់​ថ្ងៃ​បង្កផល​ប៉ះពាល់អ្វីខ្លះ​ដល់​សុខភាព​

  • 2018-10-25 01:57:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 8

ចន្លោះមិនឃើញ

ការកក​ស្ទះ​ចរាចរណ៍​នៅ​ក្នុង​រា​ជធានី​ភ្នំពេញ​កំពុង​ក្លាយ​ជា​កង្វល់​មួយ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ទូ​ទៅ​បើ​ទោះ​បីជា​អាជ្ញាធរ​ខិត​ខំ​ដោះ​ស្រាយ​យ៉ាងណា​ក៏​ដោយ ហើយ​ការ​កក​ស្ទះ​ចរាចរណ៍​បាន​ធ្វើ​ឲ្យ​ខាត​បង់​ថវិកា ពេល​វេលា​និង​មាន​បញ្ហា​ដល់​សុខភាព​ផង​ដែរ​។​

ការសិក្សា​មួយ​របស់​នាយកដ្ឋាន​សុខភាព​សាធារណៈ​នៃរដ្ឋញ៉ូយក សហរដ្ឋអាមេរិក បាន​វាយតម្លៃ​ទៅ​លើ​ផល​ប៉ះពាល់​សុខភាព​សាធារណៈ​ពី​បញ្ហា​កក​ស្ទះ​ចរាចរណ៍។ ការ​សិក្សា​នេះ​បាន​ធ្វើ​ឡើង​កាល​ពីឆ្នាំ​២០១០ និង​បាន​រកឃើញ​ថា​ការ​កកស្ទះចារាចរណ៍បណ្តាល​ឲ្យ​មាន​ការ​បញ្ចេញ​ឧស្ម័ន​ច្រើន​ពី​យាន​យន្ត​បំពុល​បរិយាកាស​ ហើយ​ឧស្ម័ន​ទាំងនេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់សុខ​ភាព​អ្នក​ធ្វើដំណើរ​។ ជំងឺ​ដែល​កើត​ចេញ​ពី​ការ​បំពុល​បរិយាកាស​ដោយ​សារ​ផ្សែង​យាន​យន្តនេះ ភាគ​ច្រើន​ជា​ជំងឺ​គាំង​បេះដូង និង​ជំងឺ​ដាច់​សរ​សៃ​ឈាម​ខួរក្បាល​​។​

ចុចអាន៖ ហេតុអ្វីពេល​ប៉ះទង្គិចគ្នា មានករណីខ្លះ​អ្នក​បើកបរតឹងសសៃ ក ដាក់​គ្នា​?​

ក្រៅពីជំងឺទាំងនេះ ការសិក្សា​ដដែល​ក៏​រកឃើញថា​ការ​បញ្ចេញ​ឧស្ម័ន​ពីយាន​យន្ត​នេះ​ក៏បង្កជា​ជំងឺហឺត និង​ជំងឺផ្លូវដង្ហើម​ផ្សេងទៀត។​ សម្រាប់​ការសិក្សា​មួយ​ទៀត​របស់​IBM Corperation ចេញផ្សាយកាលពី​ឆ្នាំ២០០៩ រកឃើញ​ប្រ​ហាក់​ប្រហែល​គ្នានេះ​ដែរថា​ការកក​ស្ទះចរាចរ​ណ៍ធ្វើ​ឲ្យ​អ្នក​ធ្វើដំណើរ​មាន​អារម្មណ៍ធុញថប់ និង​មួម៉ៅ ដែល​អាច​បង្ក​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​ការ​ឡើង​សម្ពាធ​ឈាម។

ដើម្បី​កាត់​បន្ថយ​ការកក​ស្ទះ​ចរាចរណ៍នេះ ទាំងរដ្ឋាភិបាល និង​រដ្ឋបាលរាជថានីភ្នំពេញ​បាន​រិត​បន្តឹង​ច្បាប់​ចរាចរណ៍​ និងអប់រំ​ពលរដ្ឋ​ឲ្យ​គោរពច្បាប់ច្បាប់ ដូចជាមិនជិះបញ្ច្រាស មិន​បំពាន​ភ្លើង​សញ្ញា និង​មិន​បំពាន​សិទ្ធិអាទិភាព​ជាដើម។

ជា​មួយ​គ្នានេះដែរការ​កសាង​បន្ថែម​នូវ​ស្ពាន​អាកាស នៅ​​តាម​ផ្លូវ​ប្រ​សព្វ​សំខាន់ៗ ការសាសង់​ស្ពានថ្មើជើង​ និង​គម្រោង​ដាក់​ឲ្យ​ដំណើរការ​ការដឹង​ជញ្ជូន​តា​ម​ផ្លូវ​ទឹក​ជាដើម ក៏​ស្ថិត​ក្នុង​យុទ្ធសាស្រ្ត​ដោះស្រាយ​ការកក​ស្ទះនេះ​ដែរ​។

បើ​តាម​របាយការណ៍​របស់សាលារាជធានី​ភ្នំពេញ គិត​ត្រឹម​ឆ្នាំ២០១៦ ទោចក្រយាន​យន្ត​ដែល​ចុះ​បញ្ជី​នៅ​ក្នុង​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ​មាន​ចំនួន​ជាង​១លាន៦សែន​គ្រឿង ចំណែក​រថយន្ត​វិញ​មាន​ចំនួន​ជា​ង៤៤​ម៉ឺន​គ្រឿង​៕


អត្ថបទ៖ ទូច សុខា