Samsung ប្ដឹងអ្នកតំណាងផលិតផលមួយរូប ក្រោយឃើញប្រើ iPhone X
- 2018-10-25 02:28:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Samsung ប្ដឹងអ្នកតំណាងផលិតផលមួយរូប ក្រោយឃើញប្រើ iPhone X
ចន្លោះមិនឃើញ
Ksenia Sobchak ដែលជាពិធីករទូរទស្សន៍, អ្នកកាសែត និងជាអ្នកនយោបាយរុស្សីមួយរូបត្រូវបាន Samsung ជួលឲ្យផ្សព្វផ្សាយពីស្មាតហ្វូនរបស់ខ្លួនក្នុងប្រទេសនេះ។ ផ្នែកមួយនៃកុងត្រាគឺតម្រូវឲ្យ Sobchak ប្រើប្រាស់ស្មាតហ្វូន Samsung ជាសាធារណ ហើយក្នុងនោះក៏បានហាមប្រាមមិនឲ្យអ្នកប្រើស្មាតហ្វូនគូប្រជែងនៅទីសាធារណផងដែរ។
ស្ត្រីវ័យ ៣៦ ឆ្នាំរូបនេះបានល្មើសនូវលក្ខខណ្ឌដែលបានលើកឡើងខាងលើ ដោយគេឃើញប្រើ iPhone X ក្នុងពេលសម្ភាសន៍ក្នុងកម្មវិធីទូរទស្សន៍មួយ។ Sobchak បានព្យាយាមលាក់បាំង iPhone X ដោយប្រើប្រាស់ក្រដាសមួយផ្ទាំង ប៉ុន្តែមិនអាចលាក់ពីភ្នែក Samsung បាននោះទេ។ ដោយការល្មើសនេះ Samsung បានដាក់ពាក្យប្ដឹង Sobchak ទាមទារសំណង ១,៦ លានដុល្លារ។
ក្រៅពីបានបង្ហាញមុខលើទូរទស្សន៍ជាមួយ iPhone X ពិធីកររូបនេះក៏ធ្លាប់បានបង្ហាញខ្លួនក្នុងកម្មវិធីសង្គមនៅទីក្រុងមូស្គូ ដោយដៃមានកាន់ iPhone X ជាប់ផងដែរ៕
ចុចអាន៖