មាន​ដំណឹង​ថា Shane Booysen ​ត្រលប់​ទៅ​លេង​នៅ​ក្រោន​វិញ​ហើយ

  • 2018-10-25 04:59:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Shane Booysen ​នឹង​ចូល​ធ្វើ​តេស្ដ​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោន​ម្ដង​ទៀត ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Leonardo Vitorino ​។

កីឡាករ​អាហ្វ្រិក​ខាង​ត្បូង​ខាង​លើ​នេះ ជា​អតីត​កីឡាករ​របស់​ក្រោន​ស្រាប់ ដោយ​ធ្លាប់​ចំណាយ​ពេល​៣​រដូវ​កាល​នៅ​ RSN ​មុន​ពេល​សម្រេច​ចែក​ផ្លូវ​ទៅ​លេង​ឱ្យ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង។ ការ​ត្រលប់​ចូល​ក្លឹប​ចាស់​នេះ ​ត្រូវ​បាន​សាមី​ខ្លួន​បង្ហាញ​នៅ​លើ​បណ្ដាញ​សង្គម ​ស្រប​ពេល​ប្រភព​នៅ​ក្រោន​​ក៏​បញ្ជាក់​ថា ​រូបគេ​អាច​ចូល​ធ្វើ​តេស្ដ​នៅ​ល្ងាច​នេះ​ដែរ ​ក្រោយ​ការ​ដឹក​នាំ​របស់​គ្រូ​បង្វឹក​ថ្មី។

Booysen Shane ​ជា​ខ្សែ​ប្រយុទ្ធ​មាន​បទ​ពិសោធ​ច្រើន ​ដោយ​រូបគេ​ធ្លាប់​លេង​ឱ្យ​ក្លឹប Rbac Mittraphap ​និង​ Bangkok Christian College-Ter ​នៅ​លីគ​ Thai Regional League Division 2 ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម