កម្មវិធី​ពាក់​កណ្តាល​ម៉ារ៉ា​តុង​ ទិវា​សត្វ​ផ្សោត​ទន្លេ​មេគង្គ ​ចាប់​ផ្ដើម​ស្អែក​នេះ

  • 2018-10-25 06:44:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​រត់​ពាក់​កណ្តាល​ម៉ារ៉ាតុង ​ក្នុង​ទិវា​សត្វ​ផ្សោត​ទន្លេ​មេគង្គ ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២៦ ​តុលា ​ស្អែក​នេះ​នៅ​កណ្តាល​ក្រុង​ក្រចេះ​ខេត្តក្រចេះ។​

គោល​បំណង​សំខាន់​នៃ​ការ​រត់​ប្រណាំង​នេះ​គឺ​ដើម្បី​រួម​ចំណែក​ក្នុង​កិច្ច​ការពារ​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ ព្រោះ​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ឆ្លុះ​បញ្ចាំង​ពី​សុខុមាលភាព​ទន្លេ​មេគង្គ សត្វ​ផ្សោត​ហែល​ក្នុង​ទន្លេ​ ត្រី​ឋិត​ថេរ ​ទេសចរ​កើន​ឡើង។ ​កើន​ផ្សោត​ កើន​ជីវភាព។

លោកស្រី ប៊ុត ចាន់មេត្តា ​មន្រ្តី​ផ្នែក​ទំនាក់ទំនង​របស់​អង្គការ​ WWF​ បាន​ឱ្យ​ដឹង​ថាៈ​ ការ​ចុះ​ឈ្មោះ​រត់​ប្រណាំង​នេះ​មិន​មាន​បង់​ប្រាក់​ទេ ​ថែម​ទាំង​ទទួល​បាន​អាវ​យឺត និង​ដប​ទឹក​ ដ៍​ស្រស់​ស្អាត​មួយ​ផង​ដែរ​សម្រាប់​អ្នក​រត់​ដល់​ទី ​៣៥០​នាក់ដំបូង។ ​ចំពោះ​ចំនួន​ចូលរួម​មិន​មាន​កំណត់​នោះ​ទេ​ បង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ដែល​ស្រលាញ់​ចូលចិត្ត​សត្វ​ផ្សោត​ និង​បរិស្ថាន​ធម្មជាតិ​អាច​ចូលរួម​បាន​គ្រប់​គ្នា។

កម្មវិធី​ចាប់ផ្តើម​នៅ​វេលាម៉ោង ​៣​រសៀល រហូត​ដល់​ម៉ោង​ ១០​យប់ ​ដោយ​មាន​អម​ជាមួយ​កម្មវិធី​ លេង​ហ្គេម​សប្បាយ​ៗ ​និង​កម្មវិធី​ សំណួរ​ចម្លើយ ​ការ​ប្រគំ​តន្ត្រី​សម័យ ​សិល្បៈ​ចាប៉ី​ដង​វែង​ និង​ ការ​តាំង​ពី​ពណ៌​ផលិត​ផល​សហគមន៍​។ ​ទីតាំង​ប្រារព្ធ​កម្មវិធី​គឺ​នៅ​ បឹង​កាឡូ​ជាប់​សាលា​ខេត្ត​ក្រចេះ៕

អត្ថបទ៖ មុន្នីរម្យ