ឡូហ្គោហាង Apple ដំបូងនៅថៃមានបង្កប់ន័យពិសេស
- 2018-10-26 02:12:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡូហ្គោហាង Apple ដំបូងនៅថៃមានបង្កប់ន័យពិសេស
ចន្លោះមិនឃើញ
តាមការប្រកាសរបស់ក្រុមហ៊ុន Apple កាលពីម្សិលមិញបានឲ្យដឹងថា នៅថ្ងៃទី ១០ ខែវិច្ឆិកាខាងមុខនេះ ហាងលក់ Apple ដំបូងក្នុងប្រទេសថៃនឹងបើកដំណើរការជាផ្លូវការ ដោយមានទីតាំងនៅក្នុងទីក្រុងបាងកក។
គេសង្កេតឃើញថាឡូហ្គោហាង Apple ក្នុងប្រទេសថៃមានរចនាយ៉ាងពិសេសបំផុត មិនធ្លាប់បានឃើញពីមុនមក។ ជនជាតិថៃជឿជាក់ថា ឡូហ្គោនេះត្រូវបានកែច្នៃតាមលំនាំអក្សរ "อ" របស់ថៃ ដែលជាអក្សរប្រើសម្រាប់ប្រកបពាក្យ "แอปเปิล" ដែលមានន័យថាផ្លែប៉ោម។
គួរដឹងថាហាងលក់ Apple ក្នុងប្រទេសថៃមានទីតាំងនៅផ្សារទំនើប IconSiam ដែលស្ថិតច្រាំងទន្លេចៅព្រះយ៉ា។ IconSiam នឹងជាផ្សារទំនើបធំជាងគេមួយរបស់ថៃ នៅពេលដែលបើកដំណើរការ៕
ចុចអាន៖