Martial បដិសេធពង្រីកកុងត្រាថ្មី តែ Man Utd ចង់ឲ្យគេនៅបន្ត
- 2018-10-26 02:34:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Martial បដិសេធពង្រីកកុងត្រាថ្មី តែ Man Utd ចង់ឲ្យគេនៅបន្ត
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Anthony Martia ត្រូវបានរាយការណ៍បដិសេធមិនបន្ថែមកុងត្រាថ្មី ដើម្បីរួមរស់បន្តជាមួយ Manchester United។
កីឡាករសញ្ជាតិបារាំងពេលខ្លះបានលេងជម្រើសដំបូង ពេលខ្លះអង្គុយកៅអីបម្រុងរដូវកាលនេះ ប៉ុន្តែបិសាចក្រហមនៅតែចង់ទុកឲ្យគេក្លឹបបន្តទៀត។ តែផ្អែកតាម Sky Sports កីឡាករវ័យទើប២២ឆ្នាំបានច្រានចោលកុងត្រាថ្មី ខណៈក្លឹបសង្ឃឹមគេព្រមពង្រីកកុងត្រា។
រឿងរ៉ាវចាកចេញរបស់ Martia ពី United កើតឡើងក្ដៅគគុកតាំងពីរដូវក្ដៅកន្លងទៅ ដោយតែរដូវកាលមុនគេបានត្រឹមជម្រើសទី២ នៅពីក្រោម Alexis Sanchez ធ្វើឲ្យគេបាត់បង់ឱកាសទៅលេង World Cup ជាមួយបារាំង។ មួយវិញទៀតទំនាក់ទំនងរបស់គេនិងអ្នកចាត់ការ Jose Mourinho បានប្រេះឆាទៀត។
យ៉ាងណាក្ដី Man Utd នៅតែមានទំនុកចិត្តថា ខ្សែប្រយុទ្ធរបស់ពូកនឹងសម្រេចចិត្តជាមួយកុងត្រាថ្មី ដែលបន្តឲ្យគេនៅរហូតដល់ឆ្នាំ២០២៣។ ៣ប្រកួតចុងក្រោយ Martial ធ្វើបានល្អមែនទែនគឺរកគ្រាប់បាល់បានគ្រប់ប្រកួត ជាពិសេសរកបាន២គ្រាប់ក្នុងជំនួបស្មើគ្នា ២-២ ជាមួយ Chelsea៕