មក​ទស្សនា​ហាង​​​ទូរសព្ទ OPPO ធំបំផុត​នៅ​ហ្សិនជិន​ ពិតជា​កប់ណាស់

  • 2018-10-26 09:31:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ការងារ Sabay មាន​ឱកាស​បាន​ទៅ​ទស្សនា​ហាង​លក់​ទូរសព្ទ​ធំ​បំផុត​របស់​ក្រុមហ៊ុន OPPO នៅ​ទីក្រុង​ឧស្សាហកម្ម​ហ្សិនជិន​ប្រទេស​ចិន មាន​ឈ្មោះ​ថា Super Flagship Store។

តាម​ក្រុម​ការងារដែល​កំពុង​បំពេញ​ការងារ​នៅ​ទីនោះ​បាន​រាយការណ៍​ថា Oppo Super flagship store មាន ២ មួយ​នៅ​ទី​ក្រុង​ហ្សិន​ជិន​ខេត្ត​ក្វាងទុង និង​មួយ​ទៀត​នៅ​ទីក្រុង​សៀងហៃ។

Oppo Superflagship Store នៅ​ទីក្រុង​ហ្សិនជីន ជា​ហាង​ធំ​ជាងគេ​ទី1 មាន២ជាន់។ ជា​កន្លែង​ដែល​អ្នក​​គាំទ្រ អាច​ចូលតេស្ត​សាកល្បង (User experience)។ ជាន់​ទីពីរ ជា​កន្លែង Customer Service Center សម្រាប់​ទទួល​ភ្ញៀវ​ដែល​កុម្ម៉ង់​ឥវ៉ាន់ និង​សួរ​នាំ​ព័ត៌មាន​ផ្សេងៗ។ សរុប​ទៅ Oppo Super Flasgship Store ជា​កន្លែង​ដែល Oppo តាំង​ផលិតផល​ទាំង​អស់ ទាំង​មាន​លក់​លើ​ទីផ្សារ​និង Concept។

អត្ថបទ៖ ប៊ុណ្ណារ៉ា