កកាយរឿងចាស់ Jack Ma ធ្លាប់ស្អប់ Bill Gates ដល់ឆ្អឹង ពេលទើបបើក Alibaba ដំបូង
- 2018-10-26 11:57:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កកាយរឿងចាស់ Jack Ma ធ្លាប់ស្អប់ Bill Gates ដល់ឆ្អឹង ពេលទើបបើក Alibaba ដំបូង
ចន្លោះមិនឃើញ
ស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates ត្រូវបានស្គាល់ជាបុគ្គលបច្ចេកវិទ្យាកំពូលមួយរូបដែលសហគ្រិនវ័យក្មេងគ្រប់គ្នាគួរតែយកគំរូតាម។ ប៉ុន្តែត្រលប់ទៅកាលពីជិត ២ ទសវត្សរ៍មុនសេដ្ឋីសញ្ជាតិអាមេរិករូបនេះ ពុំមែនជាវីរបុរសដក់ជាប់ក្នុងចិត្តរបស់លោក Jack Ma នោះទេ។
បញ្ជាក់ប្រាប់ក្នុងកិច្ចប្រជុំកំពូលមួយនៅទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល លោក Ma បានបង្ហើបថា៖ "កាលខ្ញុំនៅក្មេង ខ្ញុំស្អប់លោក Bill Gates ព្រោះតែគិតថាក្រុមហ៊ុន Microsoft បានក្តោបក្តាប់ឱកាសគ្រប់បែបយ៉ាង មិនថាតែ IBM និង Oracle សុទ្ធសឹងឆ្មក់យកឱកាសទាំងអស់"។
ស្ថាបនិកក្រុមហ៊ុន Alibaba បានចាប់ផ្តើមគេហទំព័រលក់ទំនិញ Online របស់ខ្លួននាឆ្នាំ ១៩៩៩ ដោយជឿជាក់ថាខ្លួនត្រូវទាមទារឲ្យមានការចំណាយច្រើនពីសំណាក់ក្រុមហ៊ុនធំៗ ពោលជាបញ្ហាដ៏លំបាកដោះស្រាយមួយសម្រាប់អាជីវកម្មខ្នាតតូចទើបបង្កើតដំបូង ដែលចាំបាច់ត្រូវតភ្ជាប់ជាមួយបច្ចេកវិទ្យា។ ប៉ុន្តែក្រោយមកលោកបានផ្លាស់ប្តូរគំនិតនេះ ដោយថាវាពុំមែនជាកំហុសរបស់ Gates ឬបុគ្គលល្បីឈ្មោះណាមួយឡើយ ពោលគឺលោកផ្ទាល់ជាអ្នកបិទឱកាសរបស់ខ្លួនឯង។
លោក Ma កត់សម្គាល់ឃើញថា៖ "មនុស្សជាច្រើននៅតែបន្តត្អូញត្អែរ ប៉ុន្តែប្រសិនអ្នកអាចដោះស្រាយបញ្ហាបាន នោះហើយជាឱកាសដ៏ពិតប្រាកដ ខណៈថ្លៃចំណាយលើប្រព័ន្ធ IT មានទំហំធំសម្រាប់យើង បែបនេះយើងត្រូវចេះមានគំនិតច្នៃប្រឌិត ដោយធ្វើការបង្កើតបច្ចេកវិទ្យាសមល្មមប្រើប្រាស់មួយដោយខ្លួនឯង"។
បញ្ជាក់ថាមកទល់បច្ចុប្បន្នអ្នកទាំងពីរមានតែការបង្កើតទំនាក់ទំនងជិតស្និទ្ធរួមគ្នា ជាញឹកញយសេដ្ឋីក្នុងប្រទេសចិនរូបនេះ ក៏បានទៅចូលរួមការបំផុសគំនិតក្នុងកម្មវិធីសប្បុរសធម៌ Bill & Melinda Gates Foundation ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: