ទោះ​រក​មិន​ទាន់​បាន​១​គ្រាប់ Jose នៅ​តែ​បន្ត​ឲ្យ Lukaku លេង​ដោយ​សារ​ហេតុផល​មួយ

  • 2018-10-27 02:50:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jose Mourinho បាន​និយាយ​ថា លោក​នៅ​តែ​ជ្រើសរើស​​ឲ្យ Romelu Lukaku លេង​ជា​ជម្រើស​ដំបូង​ដដែល ព្រោះ​លោក​គ្មាន​ជម្រើស​ផ្សេង​ទេ។

Lukaku តម្លៃ​៧៥​លាន​ផោន​​មិន​ទាន់​រក​បាន​មួយ​គ្រាប់​ឲ្យ Manchester United​ នៅ​ឡើង​ទេ សម្រាប់​ការ​លេង​៨​ប្រកួត​កន្លង​ទៅ។ Mourinho ទម្លាយ​ថា ដូច​ជា​បាត់​ទំនុក​ចិត្ត​លើ Lukaku តែ​គេ​នឹង​លេង​ជាមួយ Everton​ នៅ​ថ្ងៃ​ស្អែក។

យ៉ាងណាមិញ​ អ្នក​ចាត់​ការ​របស់ United បាន​ច្រាន​ចោល​ក្នុង​ការ​នាំ​យក Zlatan Ibrahimovic មក​វិញ​ក្នុង​កិច្ចសន្យា​ខ្លី ដោយ​លោក​និយាយ​ថា៖ ក្នុង​ពេល​នេះ ពួក​យើង​មិនមែន​ស្ថិត​ក្នុង​ស្ថានភាព​ល្អ​ក្នុង​ការគិត​ឲ្យ​កីឡាករ​សម្រាក​ឬ​រក​ដំណោះស្រាយ​ទេ។ ដំណោះស្រាយ​ពេល​នេះ​គឺ​​លេង​ជាមួយ​កីឡាករ​ដែល​មាន"។ បើ​យើង​ឲ្យ Lukaku សម្រាក តើ​នរណា​ជា​អ្នក​ប្រយុទ្ធ​?៕ ​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ