Pep ថា ឆ្នាំ​នេះ​មាន​តែ​សេះ​៥​ទេ ដែល​អាច​ប្រជែង​ពាន Premier League

  • 2018-10-27 03:33:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប Manchester City លោក Pep Guardiola បាន​និយាយ​ថា តាម​ការ​មើល​ឃើញ​ពី​៩​ប្រកួត​កន្លង​ទៅ មាន​តែ​សេះ​៥​ទេ​ដែល​អាច​ប្រជែង​​គ្នា​ដណ្ដើម​ពាន Premier League រដូវ​កាល​នេះ។

ម្ចាស់​ការពារ​ជើង​ឯក Man City កំពុង​ឈរ​កំពូល​តារាង​មាន​ពិន្ទុ​ស្មើ​គ្នា​ជាមួយ​ក្រុម​មិន​ទាន់​ចាញ់ Livepool ខណៈ​ដាច់ Chelsea, Arsenal និង Spurs តែ​២​ពិន្ទុ​ប៉ុណ្ណោះ។ សាកសួរ តើ​មាន​តែ​សេះ​៥​ក្បាល​នេះ​​ដែល​អាច​ប្រជែង​ពាន? Pep តប​ថា វា​គ្មាន​អ្វី​សង្ស័យ​ទេ គឺ​ត្រូវ​ហើយ។

អតីត​អ្នក​ចាត់​ការ​របស់ Barca បន្ត​ថា រវាង​៥​ឬ៦​ក្រុម​នៅ​ខាង​លើ​ដាច់​គ្នា​តែ​២​ពិន្ទុ​ប៉ុណ្ណោះ។ វា​ពិត​ជា​ខ្លាំង។ Spurs ក៏​មិនមែន​ជា​ក្រុម​អាច​មើល​រំលង​បាន​ដែរ។ នៅ​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​ក្រោយ Man City ត្រូវ​ទៅ​សួរសុខទុក្ខ​ Spurs។ កាល​ពី​រដូវ​កាល​មុន City ធ្វើ​បាន​ល្អ​យក​ឈ្នះ Spur ទាំង​ពីរ​ជើង។

ជើង​ទី​មួយ​ពួក​គេ​ឈ្នះ ៤-១ នៅ Etihad Stadium  ត្រលប់​ទៅ Wembley នៅ​តែ​បន្ត​ឈ្នះ ៣-១។ សម្រាប់​រដូវ​កាល​ថ្មី Pep Guardiola ក៏​មិន​មើល​ស្រាល​គូ​ប្រកួត ដោយ​យល់​ថា​ក្រុម​លោក Mauricio Pochettino ជា​ក្រុម​កំពូល​មួយ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី