ធ្លាយ​ដំណឹង​ថ្មី​ពី Galaxy S10 អ្នក​គាំទ្រ​ដឹង​ច្បាស់​ជា​ញញឹម​ខ្ជឹប​

  • 2018-10-27 07:26:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​កាល​ពី​ថ្ងៃ​សុក្រ ​សារព័ត៌មាន​ ​​​Bloomberg បាន​ចុះ​ផ្សាយ​​ដំណឹង​ថ្មី​​មួយ​ចំនួន​ទាក់ទង​នឹង​ Galaxy S10 ដែល​មាន​និយាយ​ពី​ចំណុច​ពិសេសៗ​មួយ​ចំនួន​។

​​Galaxy S10 មាន​ឈ្មោះ​​​ហៅ​ក្រៅ​ថា​ "Beyond” ​ដែល​មាន​បំពាក់​នូវ​កាមេរ៉ា​ខាង​ក្រោយ​ចំនួន ៣ គ្រាប់ និង​មាន​កាមេរ៉ា​ខាង​មុខ​បង្កប់​ក្រោម​ផ្ទៃ​អេក្រង់​​ទៀត​ផង។ ការ​បង្កប់​កាមេរ៉ា​ក្រោម​ផ្ទៃ​អេក្រង់​នេះ អាច​ឲ្យ​ Samsung បំពាក់​អេក្រង់​លាត​ពេញ​ផ្ទៃ​លើ​​​​ Galaxy S10 ​បាន​ ដោយ​មិន​​ចាំ​បាច់​​ធ្វើ​ឲ្យ​អេក្រង់​ឆក​ដូច​ iPhone X នោះ​ឡើយ។

​​​បន្ថែម​ពី​នេះ Galaxy S10 ក៏​នឹង​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ក្រោម​ផ្ទៃ​អេក្រង់ ដែល​ Samsung គ្រោង​បំពាក់​តាំង​ពី​នៅ​លើ Galaxy Note 9 មក​ម្ល៉េះ។ Samsung នឹង​ប្រកាស​ចេញ Galaxy 10 បី​ប្រភេទ ដោយ​មាន​មួយ​ប្រភេទ​មាន​តម្លៃ​ធូរ​ថ្លៃ មិន​មាន​អេក្រង់​កោង ឬ​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ក្រោម​អេក្រង់​នោះ​ទេ។

Bloomberg ក៏​បាន​បញ្ជាក់​ដែរ​ថា​ Samsung កំពុង​ពិភាក្សា​ជា​មួយ​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរសព្ទ​ Verizon ​ដើម្បី​លក់​ Galaxy S10 ដែល​អាច​ប្រើ​ជា​មួយ​​ 5G ​បាន៕

ប្រភព៖ Cnet   ប្រែ​សម្រួល៖ សុខហេង