Suárez ថាកុំនិយាយរឿងឡើងជើង ធ្លាក់ជើងនៅ El Clásico

  • 2018-10-28 00:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំនួបដ៏ធំមួយក្នុងពិភពបាល់ទាត់គឺ El Clásico របស់ La Liga នឹងចាប់ផ្ដើមនៅយប់នេះវេលាម៉ោង ១០:១៥នាទីជាការប៉ះគ្នារវាង Barcelona និង Real Madrid។

ជារឿងគួរឲ្យសោកស្ដាយមួយដែរសម្រាប់ El Clásico លើកនេះដោយសារគ្មានវត្តមានតារាឆ្នើមរបស់ក្រុមទាំងពីរគឺ Messi របស់ Barcelona មានរបួសបាក់ដៃមិនអាចលេងបាន ហើយ Ronaldo បានចាកចេញពី Real Madrid បាត់ទៅហើយ។

ងាកទៅមើលទម្រង់លេងក្រុមទាំងពីរទៀតសោតកំពុងឡើងចុះមិនល្អដូចឆ្នាំមុនៗតែ Barcelona ហាក់មានតែមជាងបន្តិចត្រង់កំពុងឈរនៅកំពូលតារាង។ យ៉ាងណា Luis Suárez ខ្សែប្រយុទ្ធ Barca បាននិយាយថានៅ El Clásico គេមិនអាចនិយាយថាក្រុមណាល្អជាងក្រុមណាបានឡើយ។

“អ្នកអាចសប្បាយចិត្តជាមួយលទ្ធផលប្រកួតមុនៗ តែ Clasico គឺ Clasico យើងមិនអាចថាក្រុមណាល្អជាងក្រុមណា ឬក្រុមនេះធ្លាក់ជើង និងក្រុមនោះឡើងជើង ដោយសំអាងលើលទ្ធផលកន្លងទៅបានទេ”។ Suárez និយាយដូច្នេះ៕

ប្រភព៖ ESPN FC   ប្រែ​សម្រួល៖ វីរ័ត្ន