បញ្ហាសំឡេងលើ Pixel 3 XL កាន់តែរីករាលដាលខ្លាំងហើយ

  • 2018-10-28 05:18:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មកទល់ពេលនេះមានអ្នកប្រើប្រាស់ជាច្រើនបានរាយការណ៍​ពី​បញ្ហា​រន្ធ​បញ្ចេញ​សំឡេង​លើ Google Pixel 3 XL ហើយ​ចំនួន​អ្នក​ជួប​បញ្ហា​បាន​បន្ត​មាន​ការ​កើន​ឡើង​បន្ត​បន្ទាប់។

បញ្ហាដែលអ្នកប្រើប្រាស់រាយការណ៍មកគឺ រន្ធបំពងសំឡេង Pixel 3 XL បញ្ចេញ​សំឡេង​ចម្លែក​នៅ​ពេលចាក់​ចម្រៀង និង​នៅ​ពេល​ដំណើរ​ការ​មុខងារ Google Assistance ជា​ដើម។ ទាក់ទងនឹងបញ្ហានេះនៅមិនទាន់ឃើញមានការបកស្រាយពី Google នៅ​ឡើយ​ទេ។

គួរ​ដឹង​ថា Google Pixel បាន​កើត​មាន​បញ្ហា​លើ Hardware និង Software ជា​ច្រើន​លើក​មក​ហើយ។ ជាក់​ស្ដែង​នៅ​លើម៉ូដែល Pixel 2 XL គឺ​មាន​បញ្ហា​ដែល​ធ្វើ​ឲ្យ​អេក្រង់​មាន​រាង​ក្រហម​ខុស​ធម្មតា៕

ប្រភព៖ fossbytes   ប្រែ​សម្រួល៖ សុខហេង