ចាប់បានដីតូច ក៏សង់ផ្ទះរាងត្រីកោណ តែមើលខាងក្នុងហើយ សមនឹងឲ្យពានប្រចាំទីក្រុង

  • 2018-10-28 08:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ផ្ទះ​មួយ​នៅ​ក្នុង​ប្រទេស​ជប៉ុន ដែល​មាន​ទំហំ​ប្រមាណជាង ៥៥ម៉ែត្រការ៉េ​ នៅ​លើ​ដី​ដែល​មាន​រាង​ត្រីកោណ​ក្នុង​ទំហំដី​តូច​មួយ​នៅ​ចុង​ផ្លូវ​។ ​គ្រាន់​តែ​មើល​ពី​ខាងក្រៅ​ គេ​គិត​ថា​ផ្ទះ​នេះ​តូច​ចង្អៀត​ពិបាក​រស់នៅ ប៉ុន្តែ​នៅ​ពេល​ចូល​ដល់​ក្នុង​ ធ្វើ​ឲ្យ​មនុស្ស​ម្នា​ភាំង​ភាន់​សឹង​តែ​មិន​ជឿ ​ការ​រៀប​ចំ​តុប​តែង​ស្អាត​មាន​របៀបរៀបរយ​​ មាន​​ទីធ្លា​ទូលាយ និង​មាន​ខ្យល់អាកាស​គ្រប់​គ្រាន់ ​គួរ​ឲ្យ​ចង់​រស់នៅ ដែល​ជា​ការរចនា​ដោយ​ក្រុមហ៊ុន​ Mizuishi Architect Atelier និង​បាន​ទទួល​ពាន​រង្វាន់មួយក្នុង​ចំណោម​ពានរង្វាន់ទាំង ២៣​របស់​ទីក្រុង​តូក្យូ។​

​​​​ផ្ទះរាង​ត្រីកោណនេះ មាន​ពីរ​ជាន់ មាន​បន្ទប់​គេង​នៅ​ជាន់​ទី​មួយ​ និង​ផ្ទះ​បាយ និង​កន្លែង​ទទួល​ភ្ញៀវ​នៅ​ជាន់​ទីពីរ​ រីឯ​កន្លែង​លេង និង​សម្រាក​របស់​គ្រួសារ​នៅ​ជាន់​ឡៅតឿ​។ ដើម្បី​ឃើញ​កាន់​តែ​ច្បាស់​ សូម​មើល​រូបខាង​ក្រោម៖ ​

ប្រភព៖ Homedsgn

អត្ថបទ៖ ស៊ិន សាវ៉េត