BTS និង Charlie Puth ចាប់​ដៃ​គ្នា​សម្ដែង​ជា​ពិសេស​ក្នុង​កម្មវិធី​ពាន​រង្វាន់​ MGA ឆ្នាំ ២០១៨

  • 2018-10-29 03:23:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង BTS នឹង​សហការ​គ្នា​ជាមួយ​តារា​ចម្រៀង Charlie Puth ធ្វើ​ការ​ប្រគំ​តន្ត្រី​ជា​ពិសេស​នៅ​ឯ​កម្មវិធី​ពាន​រង្វាន់ MBC Plus X Genie Music Awards (MGA) ឆ្នាំ ២០១៨។

នៅ​ថ្ងៃ​ទី ២៩ ខែ​តុលា​នេះ អ្នក​រៀបចំ​កម្មវិធី​ពាន​រង្វាន់ MGA ឆ្នាំ ២០១៨ បាន​ធ្វើ​ការ​ប្រកាស​ថា ក្រុម BTS និង​តារា​ចម្រៀង Chalie Puth នឹង​ធ្វើ​ការ​ប្រគំ​តន្ត្រី​ជា​ពិសេស​មួយ​ជាមួយ​គ្នា​នៅ​ក្នុង​កម្មវិធី​ដ៏​ធំ​មួយ​នេះ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។ បើ​តាម​អ្នក​តំណាង​ម្នាក់​បាន​បញ្ជាក់​ថា៖ "ក្រុម BTS និង​តារា​ចម្រៀង និង​ជា​អ្នក​និពន្ធ​​សញ្ជាតិ​អាមេរិក Charlie Puth បាន​ត្រៀម​ខ្លួន​អង្រួន​ឆាក​ប្រគំ​តន្ត្រី​ក្នុង​កម្មវិធី MGA ឆ្នាំ ២០១៨​នេះ"។

គួរ​បញ្ជាក់​ដែរ​ថា ការ​ប្រគំ​តន្ត្រី​ពិសេស​ពី​សំណាក់​តារា​ចម្រៀង Charlie Puth និង​ក្រុម BTS នេះ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ០៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ នៅ​ឯ​ពហុ​កីឡដ្ឋាន Namdong Gymnasium ក្នុង​តំបន់ Incheon៕

ប្រភព៖ Soompi   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម